ព័ត៌មាន
អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ
អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ។ អាណិកជនខ្មែរទាំងនេះ បានបង្ហាញក្តីរំភើបជាដំបូងដោយបានឃើញព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជាមានសោភួណភាព និងទំនើបមួយនៅលើពិភពលោក។
អាណិកជនខ្មែរ មកពីប្រទេសនានានោះ បានប្រាប់BTV នៅថ្ងៃទី២ខែមេសានេះ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោថា ជាទូទៅ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតឈានមកដល់ម្តងៗ គឺគ្រប់អាណិកជនខ្មែរ តែងតែមានការនឹករលឹកស្រុកកំណើតជាខ្លាំង និងមានចិត្តអន្ទះសារចង់មកលេងស្រុកកំណើត ជួបជុំបងប្អូនសាច់ញាតិ ហើយអំឡុងពេលធ្វើដំណើរតាមផ្លូវអាកាសសម្គាល់ឃើញ អ្នកដំណើរតាមយន្តហោះភាគច្រើនជាជនជាតិខ្មែរ នាំគ្នាធ្វើដំណើរមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ។
អាណិកជនខ្មែរទាំងនេះ បានថ្លែងដែរថា នៅក្នុងដំណើរមកស្រុកកំណើតនេះ គឺគេបានដាក់ផែនការដើរលេងប្រមាណ១ខែ ដោយមានការដើរកម្សាន្តទេសចរណ៍ទៅខេត្តសៀមរាប រាជធានីភ្នំពេញដើរកម្សាន្តក្នុងថៃ្ងព្រឹត្តិការណ៍នគរសង្ក្រាន្ត និងដើរកម្សាន្តតាមខេត្តតំបន់ឆ្នេរសមុទ្រ ហើយនៅពេលត្រឡប់ទៅវិញ អាណិកជនខ្មែរនានានឹងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ស្អាតៗទាំងអស់នោះឲ្យភ្ញៀវទេស ចរអន្តរជាតិនៅក្នុងប្រទេសដែលខ្លួនរស់នៅឲ្យអញ្ជើញមកទស្សនាកម្ពុជា។
មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតឈានចូលមកដល់នេះ សម្គាល់ឃើញនៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ភាគច្រើន គឺជាវត្តមានការចុះចតនៃជើងហោះហើររបស់អាណិកជនខ្មែរមកលេងស្រុកកំណើង។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺមានអ្នកដំណើរធ្វើដំណើរចេញចូលជាមធ្យមមានរង្វង់ជិត១ម៉ឺននាក់ ដែលមានខ្លះមកពីប្រទេសចិន អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង តៃវ៉ាន់ និងម៉ាឡេស៊ី ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ