ព័ត៌មាន
បន្លែក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈពលរដ្ឋគាំទ្រច្រើន
កសិករលើកឡើងថា បន្លែក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈពលរដ្ឋមានការគាំទ្រច្រើន រាល់កសិផលដាំដុះក្នុងស្រុក ចូលរួមលើកស្ទួយដល់កសិផលខ្មែរ។

កសិករនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះថា បច្ចុប្បន្នបន្លែដែលរួមមាន ផ្កាខាត់ណា ប៉េងប៉ោះ ននោង ម្រះ និងពោតជាដើម មានទីផ្សារល្អ និងតម្លៃខ្ពស់ ដោយក្នុងមួយថ្ងៃពួកគាត់ប្រមូលផលជិត ២០០គីឡូជាប្រចាំ សម្រាប់ទីផ្សារតាមភូមិ ស្រុក ហើយក្នុងរយៈពេល៣ថ្ងៃម្ដង ប្រមូលឲ្យទៅក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់តាមផ្សារទំនើប។ ពួកគាត់ថា ទីផ្សារល្អនេះបានធ្វើឲ្យជីវភាពរបស់ពួកគាត់ល្អប្រសើរជាលំដាប់។

លោក ស៊ុត តូ ជំទប់ទី១ ឃុំដីឥដ្ឋ បានប្រាប់ដែរថា ទីផ្សារបន្លែក្នុងស្រុកល្អ បូករួមនិងតម្លៃខ្ពស់នេះ បានធ្វើឲ្យពលរដ្ឋបន្តការដាំដុះច្រើនជាងមុន។ ហើយមន្រ្ដីកសិកម្ម ឃុំ បានចុះជាប់ជាប្រចាំជាមួយកសិករ ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់កសិករ។

លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ស្រុកកៀនស្វាយ បានប្រាប់ថា ក្នុងស្រុកកៀនស្វាយទាំងមូលការប្រមូលផលបន្លែ ក្នុងមួយថ្ងៃបានជាង ៤០តោននៅរដូវប្រាំង ហើយនៅរដូវវស្សាប្រមូលផលបានរហូតដល់ជិត ៧០តោន។ លោកថា ជីវភាពកសិករកាន់តែល្អជាលំដាប់ តាមរយៈទីផ្សារបន្លែ ដែលមានការគាំទ្រកើនឡើងជាលំដាប់នេះ។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការគាំទ្រផលិតផលក្នុងស្រុក ពិសេសបន្លែ ពីសំណាក់ប្រជាពលរដ្ឋកាន់តែផុលផុស ដែលការជ្រើសរើសបន្លែក្នុងស្រុកនេះ គឺជាការវិនិយោគលើ សុខភាពខ្លួនឯង និងអនាគត នៃកសិកម្មខ្មែរ៕ អត្ថបទ៖ លៀ ស៊ីណា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ