ព័ត៌មាន
នាវាចម្បាំងរុស្ស៊ីចំនួនបីគ្រឿង នឹងចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសាខាងមុខនេះ
បើគ្មានការប្រែប្រួលទេ នាវាចម្បាំងរបស់រុស្ស៊ីចំនួនបីគ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុចំនួនបួនថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយនាវាទាំងបីគ្រឿងនេះ មានផ្ទុកនាវិកប្រមាណជិតបីរយនាក់។ នេះបើតាមការឲ្យដឹងរបស់ឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា។

ថ្លែងប្រាប់ទូរទស្សន៍BTVនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមឧត្តមនាវីឯក សំ សុខាបានបញ្ជាក់ថា នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួនបីគ្រឿងនឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុនោះ គឺដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងបង្កើនចំណងមិត្តភាព។ ប្រតិភូដឹកនាំនាវាទាំងបីគ្រឿងនេះគឺលោកវរនាវីឯក GAEVOY Andrei ជាប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ី។ នាវាទាំងបីគ្រឿងនោះរួមមានទី១ ឈ្មោះ SOVERSHENNYY លេខ 333 ,ទី២ ឈ្មោះ REZKIY លេខ 343 និងនាវាទី៣ឈ្មោះ PECHENGA។ នាវិកនៃនាវាចម្បាំងរបស់រុស្ស៊ីទាំងបីគ្រឿងនេះគឺមានចំនួន ២៦២នាក់។

តាមការគ្រោងទុកក្នុងអំឡុងពេលចូលសំចតរយៈពេលបួនថ្ងៃនោះ ប្រតិភូនៃនាវានេះនឹងចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ជួបជាមួយអភិបាលខេត្តព្រះសីហនុ និងចូលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជួបជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមជាដើម។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមនាវិករបស់រុស្ស៊ី នឹងមានកម្មវិធីលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរដើម្បីបង្កើនមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀតនោះ៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ