ព័ត៌មាន
អ្នកនាំពាក្យ៖កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច-LDC
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
ឯកឧត្តមបានលើកឡើងថា លោកជំទាវ Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច បានបញ្ជាក់ឱ្យដឹងថា តាមរយៈការវាយតម្លៃចំនួនពីរលើកកន្លងមក កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដោយបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបែបនេះ បានធ្វើឡើងខណៈដែលលោកជំទាវបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
សម្ដេចធិបតី បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា ហើយរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស និងការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជនជាដើម។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត។
គួរកត់សម្គាល់ថា សន្តិភាពដែលរកបានដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានផ្តល់ឱកាសឱ្យកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សលើគ្រប់វិស័យ និងពង្រឹងខ្លួនកាន់តែរឹងមាំប្រកបដោយភាពធន់ រហូតទទួលបានការវាយតម្លៃពីអង្គការសហប្រជាជាតិថា កម្ពុជានៅតែអាចរក្សាបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៩ ខាងមុខ។ នេះក៏ជាហេតុផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ប្រកាន់គោលជំហរសន្តិភាពនិយម និងចង់បានដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមរយៈការប្រើប្រាស់យន្តការការទូតស្របតាមច្បាប់អន្តរជាតិជំនួសការប្រឈមមុខដាក់គ្នាខាងយោធា ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងនិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេស៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង