ព័ត៌មាន
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តបង្ក្រាបករណីល្បែងស៊ីសងសរុប២២ករណី ឃាត់ខ្លួនជនងប់ល្បែង៧៤នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
ក្នុងចំណោមជនងប់ល្បែងដែលសមត្ថកិច្ចឃាត់ខ្លួននោះ មាន៣៨នាក់ត្រូវបាននគរបាលជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលពេលនេះកំពុងឃុំខ្លួនក្នុងពន្ធនាគារ ខណៈ៣៦នាក់ទៀតធ្វើកិច្ចសន្យាបញ្ឈប់ និងមួយចំនួនទៀតកំពុងស្វែងរកចាប់ខ្លួន។
បើធៀបនឹងខែកុម្ភៈ ករណីល្បែងស៊ីសងក្នុងខែមីនាបានថយចុះ៥ករណី ប៉ុន្តែចំនួនជនងប់ល្បែងបានកើនឡើង៧នាក់។ កាលពីខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសង២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ