ព័ត៌មាន
ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី និងបានបញ្ជូនទៅតុលាការ ៤៧ករណី
យោងតាមទិន្នន័យបទល្មើសធនធានធម្មជាតិ ដែលកើតមាននៅតាមតំបន់ការពារធម្មជាតិ ទាំង៧៣ តំបន់ នៅទូទាំងប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ រួមមានមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានធ្វើសកម្មភាពចុះល្បាត ចំនួន ៣០២១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៥៥១ករណី។ ចំនួននេះ មានការថយចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួមមានបទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃ ចំនួន ១៥៣ករណី, បទល្មើសដីធ្លីមាន ចំនួន ១៤៩ករណី, បទល្មើសនេសាទ ចំនួន ៧៨ករណី គ្មានបទល្មើសរ៉ែ ចំនួន ៧ករណី។
មន្រ្តីនគរបាលយុត្តិធម៌ ក្រសួងបរិស្ថាន បានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧៦ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

វត្ថុតាងបទល្មើស៖ អេស្កាចំនួន ២គ្រឿង អាំងវ៉ើតទ័រចំនួន ៣១គ្រឿង, ត្រាក់ទ័រចំនួន ២គ្រឿង, អាវុធចំនួន ៤ដើម, រថយន្តចំនួន ៤គ្រឿង, គ្រាប់អាវុធចំនួន ៥១គ្រាប់, រថយន្តច្នៃចំនួន ២គ្រឿង, អាវុធច្នៃចំនួន ៥៧ដើម, គោយន្តចំនួន ១២គ្រឿង, គ្រាប់អាវុធច្នៃចំនួន ១៥គ្រាប់, ម៉ូតូចំនួន ២៣គ្រឿង, ឈើប្រណីតចំនួន ១ម៉ែត្រត្រីគុណ, ទូក/ម៉ាស៊ីនចំនួន ៣គ្រឿង, ឈើចម្រុះចំនួន ៧៣ម៉ែត្រត្រីគុណ, រណារយន្តចំនួន ១២៦គ្រឿង, អុសចំនួន ១៦ម៉ែត្រត្រីគុណ, រទេះ/រ៉ឺម៉កចំនួន ៦៧គ្រឿង, សត្វព្រៃរស់ចំនួន ៣១ក្បាល, អន្ទាក់ឆក់ចំនួន ៤៧៥ម៉ែត្រ, សត្វព្រៃងាប់ចំនួន ១៣២គីឡូក្រាម, អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, រុះរើខ្ទមអនាធិបតេយ្យចំនួន ៥៩ខ្ទម និងអាគុយចំនួន ២៥គ្រាប់។
វត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ-ស្នាក់ការរងដើម្បីបន្តនីតិវិធី៕







-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន4 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoបង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់