ព័ត៌មាន
អគ្គលេខាធិការសមាគមអតីតយុទ្ធជនណែនាំដល់មន្រ្ដីសមាគមទូទាំងប្រទេសខិតខំធ្វើបច្ចុប្បន្នភាព និងកែសម្រួលជូនបងប្អូនអតីតយុទ្ធជនឱ្យបានល្អិតល្អន់ឱ្យទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកាន់តែល្អ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានណែនាំដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់នៅទូទាំងប្រទេស ខិតខំយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាព និងកែសម្រួលជូនបងប្អូនអតីតយុទ្ធជនឱ្យបានល្អិតល្អន់ ដើម្បីឱ្យពួកគាត់ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកាន់តែល្អប្រសើរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តផ្តល់សេវា និងសម្របសម្រួលកន្លងមករបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ជាន់ថ្នាក់ ប៉ុន្តែជាក់ស្តែងដូចករណីអតីតយុទ្ធជនពិការតាមរយៈវីដេអូនេះត្រូវធ្វើការវាយតម្លៃឡើងវិញ ដើម្បីឱ្យការទទួលនៃការឧបត្ថម្ភពីរាជរដ្ឋាភិបាលត្រឹមត្រូវតាមគោលការណ៍។
ឯកឧត្តមបានថ្លែងថា ចំពោះបងប្អូនអតីតយុទ្ធជនពិការមិនទាន់បានបំពេញបែបបទ ឬចន្លោះប្រហោងដោយប្រការណាមួយ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមណែនាំដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់នៅទូទាំងប្រទេស ខិតខំយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាព និងកែសម្រួលជូនបងប្អូនអតីតយុទ្ធជនឱ្យបានល្អិតល្អន់ ដើម្បីឱ្យពួកគាត់ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកាន់តែល្អប្រសើរ។
ឯកឧត្តមបញ្ជាក់ថា ការយកចិត្តទុកដាក់ដល់ជនពិការគ្រប់រូប ជាពិសេសអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានធ្វើឡើងចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងបានដាក់ចេញគោលការណ៍ និងយន្តការនានា ដើម្បីជាប្រយោជន៍សម្រាប់ជនពិការទាំងអស់៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច