ព័ត៌មាន
អ្នកកែច្នៃ៖ការឡើងថ្លៃមុខទំនិញ មិនធ្វើឱ្យប៉ះពាល់ដល់អតិថិជន និងទីផ្សារនាំចេញរបស់កម្ពុជានោះទេ
អ្នកជំនាញកែច្នៃផលិតផលសម្រាប់ទីផ្សារនាំចេញ ថ្លែងថា ក្នុងស្ថានភាពនៃការហក់ឡើងតម្លៃប្រេងឥន្ធនៈ បានកំពុងជួបប្រទះអំពី តម្លៃដឹកជញ្ជូនទីផ្សារនាំចេញ ដែលបានបង្ខំឱ្យសហគ្រាសឡើងថ្លៃលើមុខទំនិញ តែមិនឡើងខ្ពស់ហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់អតិថិជន និងទីផ្សារនាំចេញរបស់កម្ពុជានោះទេ។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខមហ្វីរេល (Confirel) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការផលិត និងទីផ្សារនាំចេញក្នុងបរិបថបច្ចុប្បន្ន នេះថា នៅក្នុងស្ថានភាពតម្លៃប្រេងឥន្ធនៈបាននិងកំពុងអូស បន្លាយនេះ បានធ្វើឱ្យប៉ះជាទូទៅ ក្នុងនោះសម្រាប់ការធ្វើអាជីវកម្មវិញ នៅក្នុងកាលៈទេសៈនេះ សហគ្រាសត្រូវតែសម្របខ្លួនទៅតាម លទ្ធភាពដែលអាចធ្វើបាន ធ្វើយ៉ាងណារក្សាខ្សែច្រវាក់ផលិតកម្មឱ្យបាន ទោះជួបបញ្ហាប្រាក់ចំណូលខ្លះៗក៏ដោយ។
ឧកញ៉ាឱសថបណ្ឌិត បន្តថា ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម គឺផ្សារភ្ជាប់ទៅនិងការដឹកជញ្ជូន ចំណែកក្នុងស្ថានភាពនៃការ ហក់ឡើងតម្លៃប្រេងឥន្ធនៈនេះ វិស័យដឹកជញ្ជូនក៏បានហក់ឡើងផងដែរ ក្នុងនោះសហគ្រាសក៏ត្រូវដំឡើងថ្លៃដូចគ្នា តែការឡើងនេះ ស្ថិតនៅក្នុងតម្លៃសមរម្យ គឺមិនត្រូវដំឡើងខ្ពស់ហួសហេតុ ព្រោះថា ប្រសិនយើងឡើងថ្លៃខ្ពស់ វាអាចបាត់បង់អតិថិជនលើការបញ្ជាទិញ ជាពិសេសនឹងធ្វើឱ្យបាត់បង់ដល់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើកកម្ពស់កែច្នៃ ផលិតផលក្នុងស្រុក និងជំរុញទីផ្សារនាំចេញ។
ជុំវិញស្ថានភាពលំបាកនេះ, ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវ នាវដល់ម្ចាស់សហគ្រាសដែលជាអ្នកផលិត និងកែច្នៃក្នុងស្រុក អ្នកនាំចូលទំនិញ និងអាជីវករលក់ដូរលើទីផ្សារ សូមកុំឆ្លៀតឱកាស នៃការដំឡើងថ្លៃលក់មុខទំនិញជាគំហុក ពោលគឺត្រូវដំឡើងក្នុងកម្រិតសមរម្យមួយដែលអាចធ្វើទៅបាន ដើម្បីរក្សាស្ថិរភាពផលិតផល នៅលើទីផ្សារ និងក៏ជាការរក្សាក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច