ព័ត៌មាន
កម្លាំងជំនាញ CMAC ដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះដោយទ័ពអាកាសសៀមឈ្លានពានកាលពីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ប្រភេទ MK-82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាមដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាព CMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម ប្រកបដោយជោគជ័យនិងសុវត្ថិភាព។ គ្រាប់បែក MK-82នេះ បានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ។
ឯកឧត្តមបានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ MK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems) និងបានកែសម្រួលបំពាក់បន្ថែមសម្ភារបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG(Hanwha Corporation)និងបានទម្លាក់លើមាតុភូមិកម្ពុជាដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល។
ឯកឧត្តមបានបញ្ជាក់ថា៖«ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកម្លាំងជំនាញអង្គភាព CMAC ជួរមុខទាំងអស់ដែលបានចូលរួមលះបង់ និងធ្វើពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្តារអភិវឌ្ឍន៍ឡើងវិញក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចមហាបវរធបតី នាយករដ្ឋមន្ត្រី»។
ឯកឧត្តម អគ្គនាយក CMAC បានរំលឹក និងចងចាំថា ព្រះរាជាណាចក្រដ៏កំសត់នេះធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង១០ឆ្នាំពោលពី១០ មករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទ M និងMK សរុបចំនួនប្រមាណជាង ១លាន២សែនគ្រាប់ (១.២០០.០០០គ្រាប់)៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច