ព័ត៌មាន
សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង ១៨រូប ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដាក់ពន្ធនាគារបណ្តោះអាសន្ន
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកហុក ពៅ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជាមេឃ្លោង១៨រូប ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) រួចបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធី ។
ជនទាំង១៨រូប មានជនជាតិចិនចំនួន១៤នាក់ ,ជនជាតិម៉ាឡេស៊ី០២នាក់ ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ស្រី) និងខ្មែរ ចំនួន០១នាក់ (ស្រី) ។
ជនត្រូវចោទទាំង១៨រូបនេះ ត្រូវបានលោកឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ “ ឆបោកមានស្ថានទម្ងន់ទោស “ ( ជាក្រុមមានអង្គការចាត់តាំង ) តាមមាត្រា៣៧៧ និង ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ តាំងពីកំឡុងឆ្នឆាំ២០០៣ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។
គួររំលឹកថា ៖ ឧក្រិដ្ឋជនជាមេឃ្លោងធំ ទាំង១៨នាក់ខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបនៅចំណុចសណ្ឋាគារជីនបៀនមេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ក្រោយការបង្ក្រាប មន្ត្រីសមត្ថកិច្ចជំនាញបានរកឃើញថា ៖ ក្រុមឧក្រិដ្ឋជនខាងលើ បានប្រើប្រាស់កម្ពុជាជាទីលួចជ្រកកោន ហើយប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញជនរងគ្រោះឲ្យដាក់ប្រាក់វិនិយោគក្លែងក្លាយ ( Investment Scams ) ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី ៕ លីហេង





-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦