ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ព្រមទាំងវត្តមានអញ្ជើញចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សមាជិកក្រុមប្រឹក្សាភិបាល និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន និងអតិថិជនរបស់បុរីអ័រគីដេផងដែរ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះធម្មវនវាសី ចន្ទមុនី ព្រះសមុហ៍គណខេត្តព្រះសង្ឃាធិបតីវត្តចន្ទប្បជោនារាម (ហៅវត្តតាសុត) ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជូនដល់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សហនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមគ្រួសារ ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕























-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ