ព័ត៌មាន
សម្តេចធិបតីនឹងអញ្ជើញទៅប្រទេសបារាំងរយៈពេល ៤ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅប្រទេសបារាំងចំនួន ៤ថ្ងៃគឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» ហើយក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះ សម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ ដឹកនាំប្រទេសផ្សេងៗទៀតមួយចំនួនទៀត ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» និងទស្សនកិច្ចការងារដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» ដែលជាកិច្ចប្រជុំកំពូលលើកទី៩នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់ មួយរបស់បារាំង ក្នុងនាមជាប្រធានក្រុមប្រទេសG7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះគឺជាវេទិកាកម្រិត ខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ និងរដ្ឋាភិបាលតំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្រ្ត និង ធានាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីជាដើម។
តាមការគ្រោងទុកក្នុងអំឡុងពេលស្នាក់ប្រទេសបារាំងនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏នឹងជួប ជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងៗទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នា លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាផងដែរ៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច