ព័ត៌មាន
កម្ពុជា បើកសម្ពោធយុទ្ធនាការ «ផលិតផលស្រ្តី» ដើម្បីលើកកម្ពស់វិស័យសហគ្រិនស្ត្រី
ក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួងកិច្ចការនារី នៅថ្ងៃទី២ ខែមសាកន្លងទៅ បានសម្ពោធយុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» បំណងចង់លើកកម្ពស់ផលិតផលជាតិ ជាពិសេស ផលិតផលបង្កើតឡើងដោយស្រ្តី។
យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការព្រមទាំងតំណាងសិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ជាច្រើនរូប។
លោកជំទាវរដ្ឋមន្រ្តីក្រួងពាណិជ្ជកម្ម បានមានប្រសាសន៍ឱ្យដឹងថា យុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» ធ្វើឡើងក្នុងបំណងលើកកម្ពស់ និងគាំទ្រផលិតផលដែលដឹកនាំដោយសហគ្រិនស្ត្រីខ្មែរ ឱ្យអាចអភិវឌ្ឍពីអាជីវកម្មខ្នាតតូច ឆ្ពោះទៅជាម៉ាកផលិតផលជាតិ ដែលមានគុណភាព ស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ ព្រមទាំងជំរុញការកែលម្អគុណភាពផលិតផល និងការវេចខ្ចប់ឱ្យស្របតាមស្តង់ដារប្រើប្រាស់ និងតម្រូវការទីផ្សារ ពង្រីកឱកាសចូលដំណើរការទីផ្សារថ្មីៗ និងលើកកម្ពស់ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលផលិតដោយស្ត្រីខ្មែរ ជាពិសេសដើម្បីនាំយកផលិតផលដែលដឹកនាំដោយស្ត្រីឱ្យចូលទៅក្នុងផ្សារទំនើប ពិព័រណ៍ពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងវេទិកាពាណិជ្ជកម្មឌីជីថល សំដៅបង្កើនឱកាសទីផ្សារ និងការទទួលស្គាល់ពីសាធារណជនក្នុងស្រុក និងអន្តរជាតិ។
លោកជំទាវរដ្ឋមន្រ្តី បន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ “ផលិតផលជាតិ #MadeinCambodia” ដែលក្រសួងបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ដោយផ្តោតសំខាន់លើការលើកកម្ពស់ផលិតផលក្នុងស្រុក។ លើសពីនេះ «ផលិតផលស្ត្រី #MadeByHer» មិនត្រឹមតែសំដៅលើតែផលិតផលមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានផ្សារភ្ជាប់នឹង ក្តីសង្ឃឹម កិច្ចខិតខំប្រឹងប្រែង និងសក្តានុពលដ៏អស្ចារ្យរបស់ស្ត្រីកម្ពុជា ផងដែរ។
លោកជំទាវ ចម និម្មល បានវាយតម្លៃខ្ពស់ និងកោតសរសើរ តំណាងសិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ចំពោះឆន្ទៈរួមគ្នាជាធ្លុងមួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលស្រី ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ ព្រមទាំងបានបង្ហាញនូវជំនឿថា យុទ្ធនាការនេះនឹងក្លាយជាមូលដ្ឋានក្នុងការជំរុញការតភ្ជាប់ រវាងក្រុមអ្នកផលិត អ្នកផ្គត់ផ្គង់ ទៅនឹងតួអង្គពាក់ព័ន្ធក្នុងទីផ្សារនិងខ្សែច្រវាក់តម្លៃ សំដៅធានាបាននូវនិរន្តរភាពការផ្គត់ផ្គង់ ការស្រូបទិញនិងការលើកកម្ពស់ផលិតផលក្នុងស្រុក៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច