ព័ត៌មាន
អគ្គលេខាធិការរង សមាគមអតីតយុទ្ធជននាំយកអំណោយជូនអតីតយុទ្ធជន និវត្តជន និងគ្រួសារពលីមរណៈ ៥០គ្រួសារក្នុងខេត្តកណ្ដាល
នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមកាងារ អ.ន.ក. អមដំណើរដោយឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធាន អ.ន.ក. ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសារពលីមរណៈ ចំនួន ៥០គ្រួសារ ក្នុងខេត្តកណ្ដាល ដែលពិធីនេះរៀបចំធ្វើនៅតំបន់ប្រត្តិបត្តការសឹករងខេត្តកណ្តាល ស្ថិតនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
គ្រួសារអតីតយុទ្ធជន និវត្តជន និងគ្រួសារពលីមរណៈទាំង៥០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន ថវិកា៥ម៉ឺនរៀល, អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ២កេស, មី១កេស, ទឹកដោះគោ១ប្រអប់, បំពង់ទឹកក្តៅ១, ធុងទឹក១, អំពូលសូឡា១គ្រឿង, សំភារៈពេទ្យ១ឈុត, នំប្រៃនិងនំសូកូឡា១ប្រអប់, ដែលនេះជាអំណោយសម្រាប់ផ្ដល់ជូនបងប្អូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងឱកាសនេះ ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំទាំងអស់របស់សមាគម ដែលកន្លងមកតែងតែចង់ដឹងសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិកាក៏បានថ្លែងលើកទឹកចិត្ត និងជូនពរដល់អតីតយុទ្ធជន និវត្តជន និងគ្រួសារពលីមរណៈទាំងអស់ សូមមានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារក្នុងឱកាសចូលឆ្នាំថ្មី និងបន្តថែរក្សារសុខភាពអោយបានល្អ ដើម្បីបន្តទទួលយកនូវការយកចិត្តទុកដាក់ពីរាជរដ្ឋាពិបាលបន្ថែមទៀត៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច