ព័ត៌មាន
អ្នកនាំពាក្យ៖ ការចាប់ឃាត់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ គឺពាក់ព័ន្ធការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ
ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពី ការចាប់ឃាត់ខ្លួនជនត្រូវចោទ ជា វុទ្ធី អតីតសង្ឃ ស្ថិតនៅចំណុចវត្តពោធិ៍វាល ក្រុងបាត់ដំបង ។
ក្នុងខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យ នាំខ្លួន លេខ ៤១៦ (ដ-ច-ន ) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រុមអ្នកនាំពាក្យបញ្ជាក់បន្ថែមថា ៖ ជនត្រូវចោទបានប្រព្រឹត្តខុសវិន័យ សង្ឃបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួន ជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្រ្តីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីវរណាត់ ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង។
គួរបញ្ជាក់ថា ការចេញសេចក្តីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមប្រឆាំងមួយចំនួនតូច បានផ្សព្វផ្សាយចោទប្រកាន់ខុសការពិតទៅលើការអនុវត្តរបស់សមត្ថកិច្ច ដោយបានភ្ជាប់ការអនុវត្តការចាប់ខ្លួនអតីតសង្ឃខាងលើ ថាជាការអនុវត្តខុស និងបំពានសិទ្ធិ ពិសេសភ្ជាប់ការពាក់ព័ន្ធនេះទៅលើប្រមុខថ្នាក់ដឹកនាំ នៃប្រទេសជាតិ ៕ លីហេង




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច