ព័ត៌មាន
ក្រសួងមុខងារសាធារណៈរៀបចំវេទិកាផ្ដល់ឱកាសឱ្យសាធារណជនបញ្ចេញទស្សនៈលើការកំណែទម្រង់
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦នេះ បានរៀបចំវេទិកាសាធារណៈ ដែលបើកឱកាសឱ្យសាធារណជន សង្គមស៊ីវិលស្វែងយល់ពីការងារ ក៏ដូចជាលទ្ធផលកំណែទម្រង់ដែលបាននឹងកំពុងអនុវត្តមកនេះ។ វេទិកានេះ ក៏បើកឱកាសឱ្យមានបញ្ចេញទស្សនៈ និងមានការសួរសំណួរបន្ថែម។ វេទិកានេះ ក៏មានវាគ្មិនចំនួន ៤រូប ដែលនឹងមានប្រសាសន៍លម្អិតផ្ដោតលើ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់។
ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃនេះ បានរៀបចំវេទិកា កែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ»។ នេះជា វេទិកា ដែលរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ដើម្បីផ្តល់ឱកាសឱ្យមានការស្វែងយល់កាន់តែលម្អិត និងផ្តល់ជាឱកាសសួរសំណួរ សុំការពន្យល់លម្អិតបន្ថែម លើការងារកំណែទម្រង់ដែលកំពុងនឹងអនុវត្ត។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច សំដៅធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។
ឯកឧត្តម បានលើកឡើងបន្ថែមថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនូវ៖ (១)ការពង្រឹង និងការកែទម្រង់ស្ថាប័ន, (២)ការលើកកម្ពស់សមត្ថភាពធនធាន មនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, (៣)ការលើកកម្ពស់ និងការ ពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និង (៤)ការលើកកម្ពស់ និងការ ពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ជាការសម្រេចបានគួរឱ្យកត់សម្គាល់ លើការងារកំណែទម្រង់នេះ ក្រសួងមុខងារសាធារណៈ ក្នុងសន្និបាតបូកសរុបការងារកន្លងទៅរបស់ខ្លួន ក៏បានលើកឡើងពីការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ បានចំនួន ៥៣លើក ដោយជ្រើសរើសបានមន្ត្រីបានចំនួនជាង ៨ ០០០នាក់ ក្នុងការបំពេញការងារនៅក្រសួងស្ថាប័ន ចំនួន។ ការប្រឡង ដែលប្រកាន់ខ្ជាប់គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការងារនេះ ទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ដែលពេញចិត្តនឹងការប្រឡងដែលពឹងផ្អែកលើសមត្ថភាពចំណេះដឹងសុទ្ធសាធ។
ជាលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ នោះគឺការវិភាគមុខងារ និងហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័ន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងសន្និបាតកន្លងទៅដែរ ការវិភាគមុខងារ បានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ នាយកដ្ឋាន ចំនួន ២៦ រួចមកហើយ សម្រាប់ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នចំនួនដទៃទៀត។ ហើយធនធានមនុស្សរបស់ក្រសួងក៏មិនមានកំណើននោះទេ តែទទួលបានការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ៕អត្ថបទ៖គឹមហុក








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ