ព័ត៌មាន
ក្រសួងការងារលើកទឹកចិត្តអ្នកស្វែងរកការងាររៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់យុវជន និងអ្នកស្វែងរកការងារ ក៏ដូចជាអតីតពលករ ឱ្យរៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ ជាពិសេស ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្ម ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងឱ្យដឹងថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជារឿងសំខាន់ ចាំបាច់ ដែលយុវជន និងអ្នកស្វែងរកការងារ ជាពិសេសចំពោះអ្នកដែលធ្លាប់មានបទពិសោធន៍ ត្រូវសិក្សាពីខ្លួនឯងពីវិស័យ ពីស្ថាប័ន ដោយសួរថាតើយើងចង់អភិវឌ្ឍសមត្ថភាពរបស់យើង ឬចង់ផ្លាស់ប្តូរខ្លួនយើងក្នុងវិស័យណាមួយជាដើម។
លោក បានបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះ NEA តែងតែរៀបចំឱ្យមានជាព្រឹត្តិការណ៍កិច្ចសម្ភាសន៍ ក៏ដូចជាយន្តការក្នុងការជួយគាំទ្រដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់នៅតាមគ្រឹះស្ថាន សហគ្រាស និងវគ្គបណ្តុះបណ្តាលមួយចំនួនទៀត ដើម្បីជាទន់បន្ថែមដើម្បីត្រៀមលក្ខណៈសម្បតិ្តចូលទីផ្សារការងារ ពីព្រោះថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយសារជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ។ បន្ថែមពីនេះ ជំនាញទន់ជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅជំរុញឲ្យមានវឌ្ឍភាពនៅក្នុងក្រុមហ៊ុន និងការងារផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ ព្រោះថា ជំនាញទន់នេះ ដើរតួនាទីយ៉ាងសំខាន់ ដូចជា ៖ ការដឹកនាំមនុស្ស, ការគ្រប់គ្រប់សកម្មភាព , ការគ្រប់គ្រងធនធាន និងការគ្រប់គ្រងព័ត៌មាន។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ននេះឱកាសការងារចំនួនជាង ៩កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។ សម្រាប់ព័ត៌មានការងារ
យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យស្នើសុំការងារអាចទំនាក់ទំនងបានតាមរយៈលេខ ១២៩៧ ដោយឥតគិតថ្លៃ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ