ព័ត៌មាន
រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅក្រុមប្រឹក្សាធម្មនុញ្ញ
រដ្ឋសភាបានបញ្ជូនសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងព្រឹទ្ធសភា ពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី០៤ ខែមេសា នេះថា ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលលិខិតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្នើពិនិត្យធម្មនុញ្ញភាពសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយក្រុមប្រឹក្សាធម្មនុញ្ញកំពុងតែចាត់ចែងតាមនីតិវិធី និងបញ្ជូនទៅថ្នាក់ដឹកនាំដើម្បីពិនិត្យសម្រេចថា តើចាត់ការរបៀបម៉េច។
សូមជម្រាបថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានរដ្ឋសភាអនុម័តកាលបីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ និងព្រឹទ្ធសភា ពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រៀបចំឡើងសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃការអនុវត្តមុខងារតំណាងរបស់សមាជិកព្រឹទ្ធសភា បង្កភាពងាយស្រួលដល់សមាជិកព្រឹទ្ធសភាធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងគោលនយោបាយនានា ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈម និងឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ