ព័ត៌មាន
អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការចំនួន១៤៨ រូប នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
(កណ្ដាល)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញសំណេះសំណាល និងបំពាក់់គ្រឿងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានសមាសភាពអ្នកអញ្ជើញចូលរួមប្រមាណ ៣០០នាក់។
ថ្លែងក្នុងពិធីនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានមានប្រសាសន៍លើកទឹកចិត្តដល់មន្រ្តីរាជការនៃរដ្ឋបាលស្រុកកណ្ដាលស្ទឹងទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានបន្ថែមទៀតថា ការទទួលបានគ្រឿងឥស្សរិយយសនេះគឺជាការបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះបងប្អូនមន្ត្រីរាជក្នុងមូលដ្ឋាន។
លោកអ្នកឧកញ៉ាបណ្ឌិត បានស្នើសុំឱ្យមន្ត្រីរាជការខិតខំឱ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារបន្ថែម ពោលគឺត្រូវប្រាកដថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទទួលសេវាសាធារណៈគ្រប់ៗគ្នា និងស្មើភាពគ្នា។ ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននាំយកអំណោយជាថវិកាមួយចំនួនជូនដល់គណបក្សស្រុក គណបក្សឃុំទាំង ១៨ កងកម្លាំងទាំង ៣ អង្គភាព ប្រជាការពារ និងសមាសភាពអញ្ជើញចូលលរួមទាំងអស់ផងដែរ។ សូមជម្រាបជូនផងដែរថា កម្មវិធីនេះចំណាយថវិកាអស់ប្រមាណ ១៥០ លានរៀល៕













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ