ព័ត៌មាន
តារាសម្ដែងហូលីវូដ កញ្ញា Lily James តួឯកក្នុងរឿង “Cinderella” ធ្វើទស្សនកិច្ចនៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ អនុវិទ្យាល័យ ហ៊ុន សែន រលួស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់កញ្ញា Lily James តារាសម្ដែងហូលីវូដដ៏ល្បីល្បាញ ដែលជាតួអង្គឯកក្នុងខ្សែភាពយន្ត “Cinderella”។
ក្នុងឱកាសដ៏វិសេសវិសាលនេះ កញ្ញាបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងជិតស្និទ្ធជាមួយសិស្សានុសិស្ស បង្កើតបានជាបរិយាកាសរីករាយ និងស្នាមញញឹមយ៉ាងក្រៃលែង។ ទស្សនកិច្ចរបស់កញ្ញា Lily James មិនត្រឹមតែជាការផ្ដល់កម្លាំងចិត្តដល់ប្អូនៗសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីភាពសាមញ្ញ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំនៅកម្ពុជាផងដែរ៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ