ព័ត៌មាន
រដ្ឋបាលស្រុកស្វាយទាប និងខេត្តតៃនិញ បន្តរួមគ្នាថែរក្សា សន្តិសុខ និងធ្វើការអភិវឌ្ឍន៍តាមព្រំដែន
រដ្ឋបាលឃុំ ព្រំដែនចំនួន៣ នៃខេត្តតៃនិញ (វៀតណាម) និងរដ្ឋបាលស្រុកស្វាយទាប ខេត្តស្វាយរៀង(កម្ពុជា) បានប្ដេជ្ញាបន្តថែរក្សាការពារសន្តិសុខសណ្ថាប់ធ្នាប់ព្រំដែនឲ្យមានសន្តិសុខល្អ និងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក្នុងកិច្ចការរក្សាស្ថេរភាពសន្តិសុខនៅក្នុងតំបន់ ។
ការលើកឡើងរបស់មន្ត្រីរដ្ឋបាលឃុំ ព្រំដែនវៀតណាម និងរដ្ឋបាលស្រុកស្វាយទាប បែបនេះបានធ្វើឡើងក្នុងឱកាស រដ្ឋបាលស្រុកស្វាយទាប ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋសក័ ព.ស ២៥៧០ គ.ស ២០២៦ នៅសាលាស្រុកស្វាយទាប ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលឃុំ ព្រំដែនវៀតណាម រួមមានឃុំ និញ ដៀន ឃុំឡុង ធីង និងឃុំឡុង ជី ខេត្តតៃនិញ និងមន្ត្រីរាជការក្នុងរដ្ឋបាលស្រុក លោក លោកស្រី មេឃុំ និងតំណាងក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មក្នុងស្រុកផងដែរ ។
លោក ជា ហ៊ាន អភិបាលស្រុកស្វាយទាប បានមានចំណាប់អារម្មណ៏សំណេះសំណាលដោយសំដែង អបអរសាទរចំពោះរដ្ឋបាលឃុំទាំង៣ របស់វៀតណាម ដែលបានបន្តអនុវត្តគោលការ ថែរក្សាការពារសន្តិសុខ និងធ្វើការអភិវឌ្ឍន៏លើគ្រប់វិសយ័ តាមខ្សែបន្ទាត់ព្រំដែន បន្ទាប់ពី វៀតណាម បានអនុវត្តគោលនយោបាយរួមបញ្ចូលខេត្តចំនួន២នៅសល់តែខេត្ត១ហើយគ្មានរដ្ឋបាលស្រុកនៅសល់ត្រឹមរដ្ឋបាលឃុំ។
លោកអភិបាលស្រុកក៏បានបញ្ជាក់ថាកន្លងមកស្រុកស្វាយទាប មានប្រពៃណីសាមគ្គីភាពឧបត្ថម្ភរវាងស្រុក និងស្រុករវាងឃុំនិងឃុំ លើវិសយសង្គមកិច្ច ទេសចរ និងកសិកម្មបង្កឲ្យស្រុកនិងភូមិរបស់ពលរដ្ឋកម្ពុជានៅតាមខ្សែព្រំដែន ធ្វើការផ្លាស់ប្ដូរទំនិញ និងកសិផលប្រកបដោយសុខដុមរម្យនារួមសាមគ្គីនិងមិត្តភាពល្អ។
សូមបញ្ជាក់ថាស្រុកស្វាយទាប ជាស្រុកមួយដែលរដ្ឋបាលខេត្តស្វាយរៀង ចាត់បញ្ចូលក្នុងប៉ូលកសិកម្ម ដែលក្នុង១ឆ្នាំទៅ១ឆ្នាំ កសិករបាននាំអពៅស្ករទៅលក់ដោះដូរ នៅរោងចក្រផលិតអំពៅស្ករ រាប់ម៉ឺនតោន ដើម្បីប្រមូលថវិកាយកមកធ្វើការអភិវឌ្ឍន៍មូលដ្ឋានក្នុងស្រុក។





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ