ព័ត៌មាន
សប្បុរសជនបន្តផ្តល់ជំនួយដល់កងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តនាំយកទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន
កងពលតូចដឹកជញ្ជូនលេខ៩៩បន្តទទួលអំណោយពីបងប្អូនសប្បុរសធម៌នានា សម្រាប់យកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ជាពិសេសនៅតាមបណ្តោយ បន្ទាត់ព្រំដែនកម្ពុជា និងថៃ ខណៈអំណោយរបស់សប្បុរសជនទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពី«ទឹកចិត្តសមរភូមិក្រោយ»ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានោះ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលផ្តល់ជំនួយជាបន្តបន្ទាប់នាពេលកន្លងមក ហើយក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភភេសជ្ជៈចំនួន១៥០កេស ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងទៀតថា ទឹកចិត្តដ៏សប្បុរសធម៌របស់បងប្អូនសប្បុរសជន និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺបានឆ្លុះបញ្ចាំងពីស្មារតី សមរភូមិក្រោយ មិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ វីរៈកងទ័ពសមរភូមិមុខ ដែលជាការរួមចំណែកការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ