ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ជំរុញឲ្យប្រជាការពារសាមគ្គីភាព និងបម្រើពលរដ្ឋ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំនិងផ្ដល់ការលេីកទឹកចិត្តដល់ប្រជាការពារឲ្យចូលរួមសាមគ្គីភាព និងអនុវត្តតួនាទីភារកិច្ចដេីម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានមានប្រសាសន៍ណែនាំយ៉ាងដូច្នេះ នាឱកាសក្នុងពិធីសំណេះសំណាលនិងផ្តល់សម្ភារៈ ឯកសណ្ឋាន ជូនប្រជាការពារនៅក្នុងសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាមនៅព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តកំពង់ចាមក្រោមវត្តមានលោកជំទាវ សុឹម សុីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោត សរសើរ ចំពោះ ការលះបង់ កម្លាំង កាយចិត្ត របស់បងប្អូនប្រជាការពារភូមិ ដែលកន្លងមក បាបជួយ សម្រួបសម្រួល ចរាចរណ៍ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ទប់ស្កាត់ ក្មេងទំនើង ជួយការពារទ្រព្យសម្បត្តិប្រជា ពលរដ្ឋក្នុងភូមិ និងជួយធ្វើសន្តិសុខ យាមល្បាត ពេលបងប្អូនប្រជាពលរដ្ឋ មានកម្មវិធីបុណ្យទាន ព្រមទាំង ពិធីការផ្សេងៗ។
ឯកឧត្តម បានឲ្យដឹងទៀតថា បងប្អូនប្រជាការពាររបស់យើង ធ្វើការងាររៀងរាល់ថ្ងៃមិនទទួលបានប្រាក់លើកចិត្ត និងប្រាក់ខែនោះទេ ប៉ុន្តែ បងប្អូនប្រជាការពាររបស់ មានឆន្ទះ មានមនសិការ នៅតែបន្តធ្វើជាអ្នកការពារដ៏រឹងមាំមួយសម្រាប់បំរើងប្រជាពលរដ្ឋយើង។ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាការពារ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ សូមឲ្យប្រជាការពារ ជួយសម្រួលចរាចរណ៍ផ្លូវគោក និងជួយរក្សាម៉ូតូ ឡាន និងទ្រព្យសម្បត្តិផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅ ពេលមកលេងសង្រ្កាន្តកំពង់ចាម។
ឯកឧត្តម បានបន្តថា ជាផែនការបន្ត ក្រសួងមហាផ្ទៃ ក៏មានគម្រោងធ្វើប័ណ្ណសមធម៌ សម្រាប់ឲ្យប្រជាការពាររបស់យើងពេលឈឺស្កាត់ផ្សេងៗ ទៅពេទ្យព្យាបាលមិនអស់ប្រាក់ ហើយក៏ផ្នែកមួយ កាត់បន្ថយការចំណាយរបស់ពួកគាត់ ហើយក្រសួងមហា ផ្ទៃ នឹងមានគម្រោងធ្វើឯកសណ្ឋាន សម្រាប់សម្គាល់ជាប្រជាការពារភូមិ៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ