ព័ត៌មាន
អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ ជំរុញសមាជិកបក្សឱ្យសហការនិងសាមគ្គីគ្នា ដើម្បីបង្កើនភាពឈ្នះ
អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តតាកែវ ជំរុញសមាជិកបក្សឱ្យសហការ និងសាមគ្គីគ្នា ដើម្បីបង្កើនភាពឈ្នះ
ឯកឧត្តម គី តិច សមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានជំរុញលើកទឹកចិត្តសមាជិកសមាជិការគណបក្សថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាននៅស្រុកបាទី ខេត្តតាកែវ ឱ្យបន្តពង្រឹងសាមគ្គីភាព រួមសហការគ្នាឱ្យស្អិតរមួត ក្នុងគោលដៅរួមគាំទ្រគណបក្សប្រជាជន ដោយធ្វើសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ជាពិសេសបង្កើនភាពឈ្នះគ្រប់ៗអណ្ណតិរាល់ការបោះឆ្នោត។
ការជំរុញរបស់ ឯកឧត្ដម គី តិច បានធ្វើឡើងក្នុងឱកាដអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តម គី តិច ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិការគ្រប់ជាន់ថ្នាក់ក្នុងឃុំកណ្តឹង ស្រុកបាទី ដែលមានឆន្ទះ និងស្មារតីខ្ពស់ក្នុងការងារបម្រើបក្ស និងប្រជាជនជាម្ចាស់ឆ្នោតក៏ដូចជាអភិវឌ្ឍន៍ក្នុងមូលដ្ឋានសម្រេចបានភាពរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់។ ជាពិសេសចំពោះការកើនឡើងនៃចំនួនសមាជិកថ្មីសុំចូលរួមរស់ក្នុងជីវភាពគណបក្សប្រជាជនកម្ពុជាក្នុងស្រុកបាទី ហើយបានជាប់ជាស្រុកមួយដែលមានសមាជិកសមាជិការច្រើនជាងសមាជិកសមាជិកានៅខេត្តមួយចំនួនថែមទៀត។
ឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកណ្តឹង បានថ្លែង
ថា ជាការតបស្នងដល់សម្តេចប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស និងសេចក្តីសម្រេចនានារបស់ថ្នាក់លើ ក្រុមការងារគណបក្សចុះមូលដ្ឋានបានរួមចំណែកធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាព និងជំរុញដល់ការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជន ទន្ទឹមនឹងនេះក្រុមការងារគណបក្សសូមប្រកាសគាំទ្រ និងគោរពអនុវត្តដោយឥតលក្ខខណ្ឌនូវរាល់គោលការណ៍ គោលនយោបាយ សេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងធ្វើការប្តេជ្ញាចិត្តខិតខំអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យសម្រេចបានជោគជ័យ និងអនុវត្តបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ គាំទ្រ ការពារ និងលើកកម្ពស់តួនាទីដឹកនាំរបសគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំនៅគ្រប់ដំណាក់កាល ការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងស្ថេរភាពនយោបាយមិនឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត និងថែរក្សា រិតចំណងសាមគ្គីភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ វិញជាធ្លុងមួយដើម្បីបម្រើ និងការពារប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកណ្តឹងទាំងមូលឱ្យកាន់តែមានភាពស្និទ្ធស្នាល និងជឿទុកចិត្ត៕
អត្ថបទ ស៊ិន សុភារម្យ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច