ព័ត៌មាន
ប្រធានកីឡាបាល់ឱប រំពឹងការត្រឡប់មកវិញ នៃជើងឯកថ្នាក់ជាតិ ជាសញ្ញាណល្អនៃការអភិវឌ្ឍ
ឯកឧត្តម លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា ចាត់ទុកការវិលត្រឡប់មកវិញ នៃការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ជាសញ្ញាណវិជ្ជមាន និងជំហានថ្មី ក្នុងការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីថ្នាល សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅទីលានវិទ្យាល័យ ជាស៊ីម បឹងកេងកង ក្រោមគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមបន្ដថា ប្រមាណ ៣ឆ្នាំមកហើយ ដែលសហព័ន្ធខកខានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ។ ដូច្នេះការត្រឡប់មកវិញពេលនេះ គឺជាវេទិកាដ៏សំខាន់ សម្រាប់ផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញនូវសមត្ថភាព និងទេពកោសល្យ ក៏ដូចជាបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍កាន់តែប្រសើរ ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងអន្ដរជាតិនានា។

ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមបានចាត់ទុកកការប្រកួតប្រចាំឆ្នាំនេះ ជាមួយការរៀបចំនូវសម្ភារៈបច្ចេកទថ្មីស្ទើរទាំងស្រុង ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ឱបនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
គួរដឹងថា ការប្រកួតកីឡាបាល់ឱបជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលទើបដំណើរការរៀបចំនាដើមខែមេសានេះ ធ្វើឡើងលើវិញ្ញាសា ៧នាក់ ទល់ ៧នាក់ ដោយមានក្រុមកីឡាបាល់ឱបបុរស-នារី ៩ក្រុមចូលរួម ក្នុងផ្នែកបុរស មានក្រុមកីឡាបាល់ឱបក្របីព្រៃ, អង្គការ PSE, វិទ្យាល័យព្រះស៊ីសុវត្ថិ, Zebra, Antona និងក្រុមគោជល់ ខណៈផ្នែកនារីមាន ៣ក្រុម គឺក្រុមកីឡាបាល់ឱបខេត្តបាត់ដំបង, អង្គការ PSE និងក្រុម Lotus៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ