ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
កិច្ចប្រជុំលេខាធិាការដ្ឋានគ.វ.រ. លើកទី១៣ នេះ ធ្វើឡើងនៅសាលប្រជុំ «តេជោសន្តិភាព» របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គ.វ.រ រួមមាន៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង ស្ថាប័ននានា និងឯកឧត្ដម លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។
សេចក្ដីព្រាងសេចក្តីណែនាំនេះ រៀបចំឡើងដើម្បីធានាដល់ការតាំងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីនៅក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ព្រមទាំងរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល។
ក្នុងប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេចក្តីព្រាងសេចក្តីណែនាំនេះ បានឆ្លងកាត់ការពិភាក្សាយ៉ាងម៉ត់ចត់ ការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើករួចមកហើយ ទាំងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.វ.រ. ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សម្រាប់កិច្ចសហការល្អ នាពេលកន្លងមក ដែលយើងកំពុងរួមគ្នាប្រែក្លាយចក្ខុវិស័យរបស់ សម្តេចធិបតី ឱ្យទៅជា លទ្ធផលជាក់ស្តែង ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។
ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ជូនដល់មន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាល បានធ្វើការណែនាំដូចជា៖ (១)រៀបចំតែងតាំងឡើងវិញមន្ត្រីរាជការក្នុងមុខតំណែងគ្រង់គ្រង ថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី, (២)រៀបចំតែងតាំងមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី, (៣)កំណត់នីតិវិធីអនុវត្ត និងការតាមដានត្រួតពិនិត្យ, (៤)រៀបចំសមាហរណកម្មមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ, (៥)រៀបចំរចនាសម្ព័ន្ធនៅក្រោមអង្គភាពកម្រិតនាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែល និង (៦)កំណត់យន្តការតាមដាន និងជំរុញការអនុវត្ត។








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ