ព័ត៌មាន
អភិបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យមើលការស្ដារប្រព័ន្ធប្រឡាយលូរំដោះទឹកក្នុងក្រុងសំរោង ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង
ឧត្តរមានជ័យ៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធក្រុងឱ្យកាន់តែមានភាពល្អប្រសើរឡើងលើបរិស្ថានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ដារប្រព័ន្ធប្រឡាយ និងលូរំដោះទឹកសំខាន់ៗនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦នេះ។
ក្នុងដំណើរចុះពិនិត្យតាមដានការងារនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានអញ្ជើញទៅពិនិត្យដោយផ្ទាល់នៅតាមបណ្តាខ្សែប្រឡាយមេ និងមាត់លូយុទ្ធសាស្ត្រសំខាន់ៗ ដែលជាច្រកចេញចូលទឹកដ៏សំខាន់សម្រាប់រំដោះជំនន់ទឹកភ្លៀងចេញពីទីប្រជុំជនកុំឲ្យមានការជនលិចដូចពេលកន្លងមកផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម បានផ្តល់ការណែនាំដល់អាជ្ញាធរក្រុង សំរោងត្រូវចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ ក្នុងករណីមានការសាងសង់សំណង់រំលោភលើចំណីប្រឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការដំណើរការរបស់គ្រឿងចក្រ និងលំហូរទឹក ត្រូវសហការដោះស្រាយបញ្ហាទាំងអស់នេះឲ្យល្អប្រសើរជាមួយពលរដ្ឋ។
ឯកឧត្ដម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមរដ្ឋបាលខេត្ត និងមន្ត្រីជំនាញ ពាក់ព័ន្ធកំពុងខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការកែលម្អប្រព័ន្ធរំដោះទឹក ប៉ុន្តែកិច្ចការនេះនឹងមិនអាចជោគជ័យបានយូរអង្វែងឡើយ ប្រសិនបើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនោះ។
បញ្ហានេះ គម្បីសូមបងប្អូនបញ្ឈប់ការចោលសម្រាម និងកាកសំណល់រឹងចូលក្នុងលូ ឬប្រឡាយ ព្រោះវាជាដើមចមធ្វើឱ្យក្រុងរបស់យើងមានការលិចជន និងប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ពួកយើងទាំងអស់គ្នាផងដែរ ៕ ឃិនសារិទ្ធ






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ