ព័ត៌មាន
សម្ដេចតេជោ សង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុននឹងអាចរក្សាបាននិរន្តរភាព និងពង្រីកសាមគ្គីនៅក្នុងសហគមខ្មែររស់នៅប្រទេសជប៉ុន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានក្ដីសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាននិរន្តរភាព និងពង្រីកសាមគ្គីនៅក្នុងសហគមខ្មែររស់នៅប្រទេសជប៉ុន។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក ហៃ វណ្ណា និងសហការី ដែលបង្កើតនូវសមាគមនេះឡើងក្នុងគោលដៅ ដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុន។
នៅក្នុងឱកាសនោះ លោក ហៃ វណ្ណា បានសម្ដែងនូវការអរគុណជា អនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងរាយការណ៍នៅក្នុងឱកាសនេះ។
ក្នុងឱកាសនោះ លោក ហៃ វណ្ណា បានរាយការណ៍អំពីវឌ្ឍនភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួនដែលសមាគមនេះសម្រេចបាននាពេលកន្លងមក ជាពិសេសគឺគោលដៅរបស់សមាគម ក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងខ្មែរ និងខ្មែររស់នៅប្រទេសជប៉ុន និងការជួយជ្រោមជ្រែងទៅលើផ្នែកផ្សេងៗទៀតរបស់សហគមន៍ខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុននោះ។
សម្ដេចតេជោ ក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគម ហើយសម្ដេចក៏បានសង្គត់ធ្ងន់ចំពោះការបង្កើតសមាគមនេះ ដោយសម្ដេចបញ្ជាក់ថា ការបង្កើតគឺជារឿងមួយលំបាកហើយ ក៏ប៉ុន្ដែរឿងសំខាន់មួយទៀតនោះ គឺការរក្សាឱ្យបាននូវនិរន្តរភាពនៃសមាគមនេះ។
សម្ដេចតេជោ សង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាននូវនិរន្តរភាព ហើយអាចពង្រីកនូវការសាមគ្គីនៅក្នុងសហគមខ្មែររស់នៅប្រទេសជប៉ុន៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ