ព័ត៌មាន
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម
កម្លាំងជំនាញកងរាជអាវុធហត្ថកំពុងតែស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ប្រមាណជិត ២០០គីឡូក្រាម។ ការតាមចាប់ខ្លួនមេក្លោងធំនេះ គឺបន្ទាប់ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ផលិតគ្រឿងញៀននៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ហាញថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ (ស្រី០៣) ក្នុងនោះមានជនជាតិចិន ចំនួន១៨នាក់, ជនជាតិវៀតណាម ចំនួន០១នាក់ (ស្រី), ជនជាតិខ្មែរ ចំនួន០៣នាក់ (ស្រី០១នាក់)។
តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការស្រាវជ្រាវរបស់មន្រ្តីជំនាញ បច្ចុប្បន្នឈ្មោះ YU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំកំពុងរត់គេចខ្លួន។
ចំណែកវត្ថុតាងដកហូតមានដូចជា ៖
១/ សារធាតុញៀន៖
១-ហេរ៉ូអ៉ីន (HEROINE) ទម្ងន់សុទ្ធចំនួន១គីឡូ ៨៦០.២៩ ក្រាម
២- កូកាអ៉ីន (COCAINE) ទម្ងន់សុទ្ធចំនួន១គីឡូ ៤២៧.៣០ ក្រាម
៣- កេតាមីន (KETAMINE) ទម្ងន់សុទ្ធចំនួន៤គីឡូ ៥២៤.២៤ ក្រាម
៤- មេតំហ្វេតាមីន (METAMPHETAMINE) ទម្ងន់សុទ្ធចំនួន១៦គីឡូ ៤៩៤ ក្រាម
៥- អ៉ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធចំនួន៦៣គីឡូ ៦៥៧.៥២ ក្រាម
៦- កញ្ញាក្រៀម ទម្ងន់សុទ្ធចំនួន១គីឡូ ៧៧៨.៥៨ ក្រាម
៧- សារធាតុផ្សំ ទម្ងន់សុទ្ធចំនួន៥៧គីឡូ ៨២៤.៩១ ក្រាម
៨- សារធាតុគីមីផ្សំ ទម្ងន់ថ្លឹងទាំងសំបកវេចខ្ចប់ចំនួន៩០គីឡូក្រាម
(ទម្ងន់សារធាតុញៀនសុទ្ធសរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម)
៩/ រថយន្តចំនួន ៦ គ្រឿង
១០/ អាវុធខ្លីចំនួន ១ ដើម ម៉ាក K59 លេខ ៥៩៤៤ ១៩៩០(បង់:១,គ្រាប់ ៣គ្រាប់)
១១/ គ្រាប់បែកដៃចំនួន ១ គ្រាប់ (ផ្លែទាប)
១២/ ម៉ូតូចំនួន ៤ គ្រឿង
១៣/ ទូរសព្ទដៃចំនួន ៣៣ គ្រឿង
១៤/ លិខិតឆ្លងដែន ចំនួន ៩ ក្បាល(ចិន ៨ និងវៀតណាម ១)
១៥/ សៀវភៅការងារជនបរទេសចំនួន ១៤ សន្លឹក(ចិន)
១៦/ បណ្ណបើកបរចំនួន ០៣ សន្លឹក
១៧/ គ្រាប់ អាវុធវែង(AK)៧.៦២មីលីម៉ែត្រ ចំនួន ១៦ គ្រាប់
១៨/ ជញ្ជីង ចំនួន ៣៨ គ្រឿង
១៩/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវេចខ្ចប់ជាច្រើន
ចំពោះមុខជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៕







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ