ព័ត៌មាន
អង្គការយូណេស្កូកំពុងរៀបចំមូលនិធិសង្រ្គោះបន្ទាន់សម្រាប់ជួយជួសជុលប្រាសាទព្រះវិហារ
អង្គការយូណេស្កូ កំពុងរៀបចំមូលនិធិសង្គ្រាះបន្ទាន់ផ្តល់មកប្រទេសកម្ពុជា ដើម្បីជួសជុលប្រាសាទព្រវិហារ ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា កាលពីចុងខែមីនា ឆ្នាំ២០២៦ អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញមកវាយតម្លៃពីផលប៉ះពាល់នៃប្រាសាទព្រះវិហារ បន្ទាប់ពីប្រទេសកម្ពុជា បានដាក់លិខិតទៅអង្គយូណេស្កូ តាំងពីផ្ទុះសង្គ្រាមលើកទី១ ដោយសារការឈ្លានពានរបស់ភាគីថៃ។ ប្រសាសន៍ដូច្នេះនេះ បានធ្វើឡើងក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំដោយក្លិបអ្នកការសែតកម្ពុជា លើប្រធានបទ «ការខូចខាតប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក» នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តម គង់ ពុទ្ធិការ បានបញ្ជាក់ថា បច្ចុប្បន្ន អង្គការយូណេស្កូ កំពុងកៀរគររៀបចំមូលនិធិសង្គ្រាះបន្ទាន់ផ្តល់ដល់កម្ពុជា ដើម្បីជួសជុលប្រាសាទព្រះវិហារ ដែលរងការខូចខាតដោយសារថៃទម្លាក់គ្រាប់បែកលើ។ ដោយឡែក ចំពោះសំណងដែលភាគីថៃនឹងផ្តល់មកប្រទេកម្ពុជា ត្រូវប្រើរយៈពេលយូរ និងផ្អែកលើភស្តុតាងដែលត្រូវការប្រើប្រាស់អ្នកជំនាញច្បាប់។
គួរបញ្ជាក់ដែរថា សង្គ្រាមឈ្លានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា លើកទី១ ចាប់ពីថ្ងៃទី២៤-២៨ខែកក្កដា ឆ្នាំ២០២ បានធ្វើឱ្យប្រាង្គប្រាសាទព្រះវិហារខូចខាត ១៤២កន្លែង និងសង្រ្គាមលើកទី២ ចាប់ពីថ្ងៃទី៧-២៧ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យប្រាង្គប្រាសាទព្រះវិហារខូចខាតចំនួន ៤២០ កន្លែងផ្សេងទៀត៕
អត្ថបទ៖ ទូច សោភ័ណ














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច