ព័ត៌មាន
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ( Online Scams ) នៅចំណុចបន្ទប់លេខ 1316 អាគារ Condo JD polman ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណ្ឌសែនសុខ ឃាត់ជនសង្ស័យជាជនបរទេស០៨នាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងនគរបាលជំនាញផែនការងារសន្តិសុខ ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែន សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិច្បាប់ដោយលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេសសរុប ០៨នាក់ ក្នុងនោះមានជនជាតិជប៉ុនចំនួន០៥នាក់ , តៃវ៉ាន់ម្នាក់ , និងចិន០២នាក់ ។
កម្លាំងជំនាញក៏បានធ្វើការដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ ទូរស័ព្ទបម្រើការងារ ចំនួន ១៤គ្រឿង , CPU ចំនួន០១ , monitor ចំនួន ០១ , iPad ចំនួន០៣គ្រឿង , អាវនគរបាលជប៉ុនចំនួន០៥ និងមួកនគរបាលជប៉ុន ០២ រួមជាមួយឯកសារនគរបាលក្លែងក្លាយមួយចំនួនទៀតផងដែរ ។
ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ក្រុមជនសង្ស័យទាំង០៨នាក់ បានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយមានបណ្តឹង ,កិច្ចសន្យា និងដីការចាប់ខ្លួន ដែលមានគោលដៅប្រព្រឹត្តិបទល្មើសទៅប្រទេសជប៉ុន ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ