ព័ត៌មាន
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនបរទេស ២៧នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នៅចំណុចបុរីហ្គោឌែនឃី ផ្ទះលេខA01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនបរទេស២៧នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងនគរបាលរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ និងក្រោមការសម្របសម្រួលនីតិច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសសរុប ២៧នាក់ (ស្រី០១នាក់) ក្នុងនោះមាន៖ ចិនតៃវ៉ាន់ ២៣ (ស្រី០១នាក់) , ចិន០៣នាក់ និងម៉ាឡេស៊ី ០១នាក់។
កម្លាំងជំនាញក៏បានធ្វើការដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ CPU ០៣គ្រឿង , ទូរស័ព្ទដៃ ២២៧គ្រឿង , Monitor ១៩គ្រឿង , Laptop ២២គ្រឿង ។
ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ក្រុមជនសង្ស័យទាំង០៨នាក់ បានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពឆបោកទិញទំនិញអនឡាញក្លែងក្លាយ (Online Purchases Scams) និងអូសទាញអោយវិនិយោគ (Investment Scams) ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង២៧នាក់ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ