ព័ត៌មាន
គណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់
ភ្នំពេញ ៖ ជនបរទេស២១៨នាក់ ត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ( Online Scams ) កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទីតាំង ខុនដូ ភ្នំពេញកាឡាក់សុីហ្គាដេន ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងនគរបាលរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ និងក្រោមការសម្របសម្រួលនីតិច្បាប់ដោយលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជនបរទេសជាជនសង្ស័យទាំង២១៨នាក់ (ស្រី ១០នាក់) មាន០៦សញ្ជាតិ រួមមាន ៖ ជនជាតិចិន ចំនួន៩៣នាក់ (ស្រី០៣នាក់) , ចិនតៃវ៉ាន់ ០៥នាក់ប្រុស គ្មានលិខិតឆ្លងដែនចំនួន៦១នាក់ , ជនជាតិជប៉ុន ចំនួន០៥នាក់, ជនជាតិវៀតណាមចំនួន១៧នាក់ (ស្រី ០១នាក់) គ្មានលិខិតឆ្លងដែន ០៨នាក់, ជនជាតិបង់ក្លាដេសចំនួន៩១នាក់ (ស្រី ០៤នាក់) គ្មានលិខិតឆ្លងដែន ៣៨នាក់ , ជនជាតិឡាវ ចំនួន ០១នាក់ (ស្រី) គ្មានលិខិតឆ្លងដែន , ជនជាតិឥណ្ឌា ចំនួន១១នាក់ (ស្រី ០១នាក់) គ្មានលិខិតឆ្លងដែន ០៦នាក់ ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងគណៈបញ្ជាការ បានដកហូតសម្ភារ និងវត្ថុតាងរួមមាន ៖ កុំព្យូទ័រ All In One ១៣៣គ្រឿង , កុំព្យូទ័រយួរដៃ៤៤គ្រឿង , ទូរស័ព្ទដៃ ៣៩២ គ្រឿង , អេក្រង់ (monitor) ១៦គ្រឿង , CPU ១៥គ្រឿង , Tablet ០៥គ្រឿង , មួកនគរបាលជប៉ុន ០២មួក , អាវនគរបាលជប៉ុន ០៥អាវ , កាតនគរបាលជប៉ុន០៤សន្លឹក ។
ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ក្រុមជនសង្ស័យទាំង២១៨នាក់ បានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន មានគោលដៅទៅជនជាតិជប៉ុន , ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ មានគោលដៅទៅប្រទេសប៉ាគីស្ថាន ,បង់ក្លាដេស និង វៀតណាម ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង២១៨នាក់ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ