ព័ត៌មាន
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នាំយកអំណោយចែកជូនកងទ័ព និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រអែម ខេត្តព្រះវិហារ
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ជំនួសមុខជូននាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងឈរជើងប្រចាំការនៅខេត្តព្រះវិហារ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រអែម ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ។
ការចុះសួរសុខទុក្ខដល់កងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងឈរជើងប្រចាំការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន ស្រអែម គឺជាការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនង ឲ្យកាន់តែល្អនឹងគ្នា ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ពដែលឈរជើងនៅតាមព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី។
ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង របស់បងប្អូនកងទ័ពយើង និងក្រុមគ្រូពេទ្យ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនយើង ។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិក៏បានឧបត្ថម្ភទឹកសុទ្ធចំនួន៥០០កេស មីចំនួន៥០០កេស ក្រម៉ាចំនួន២០០ និងថវិកាក្នុងម្នាក់ៗ៥០.០០០៛ ចែកជូនដល់បងប្អូនកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យសម្តេចតេជោ ស្រអែម និងបងប្អូនកងទ័ពដែលកំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យផងដែរ៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច