ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាមានមោទនភាពចំពោះកងទ័ពដែលបានលះបង់ និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គទាំងអស់ដើម្បីជាតិមាតុភូមិ
នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបានក្នុងពេលកន្លងមក គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យជូនជាតិមាតុភូមិ។
តាមរយៈសារជូនពរ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថាការពុះពារជម្នះបានគ្រប់ឧបសគ្គរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែរឹងមាំ កាន់តែមានភាពខ្លាំងក្លា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាព ទឹកដីរបស់ខ្លួន។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើឡើងទៀតថា ជាបទពិសោធកន្លងមកនេះ ក្រោមស្មារតីជាតិខ្មែរតែមួយ យើងបានរួបរួមសាមគ្គីពួតដៃគ្នាទប់ស្កាត់ការឈ្លានពានពីប្រទេសជិតខាងមកលើដែនអធិបតេយ្យភាពរបស់យើង។ ទន្ទឹមគ្នានេះ អ្វីដែលយើងមិនត្រូវភ្លេចនោះ គឺការរួបរួមសាមគ្គីគ្នា និងជឿជាក់លើរាជរដ្ឋាភិបាល ជៀសវាងជឿតាមការញុះញង់បំបែកបំបាក់សាមគ្គីជាតិ។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជា ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន ដែលកំពុងបំពេញបេសកកម្ម និងសិក្ខាកាមទាំងអស់ដែលកំពុងសិក្សាជំនាញនានាទាំងក្នុង និងក្រៅប្រទេស រួមទាំងយោធិនដែលមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ សូមឱ្យឆាប់ជាសះស្បើយពីជំងឺមានកម្លាំងមាំមួន ឡើងវិញ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើងផងដែរ។
សូមបញ្ជាក់ថា ក្រោយផ្ញើសារជូនពរ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំង អស់ ឯកឧត្តមប្រមុខការពារជាតិក៏បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តី ដោយផ្ទាល់ដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតាមបណ្តាកោះ-ឆ្នេរផងដែរ៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ