ព័ត៌មាន
AI បានបង្កើនល្បឿននវានុវត្តន៍ ការកែលម្អលើការផ្តល់សេវា និងពង្រឹងការធ្វើគោលនយោបាយរបស់កម្ពុជា
រដ្ឋមន្ត្រីឧស្សាហកម្ម ថ្លែងថា AI ផ្តល់ឱ្យកម្ពុជានូវឱកាសដ៏កម្រមួយ ក្នុងការរំលងដំណាក់កាលអភិវឌ្ឍន៍មួយចំនួនដោយបង្កើន ល្បឿននវានុវត្តន៍ កែលម្អការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និងពង្រឹងការធ្វើគោលនយោបាយ ផ្អែកលើភស្តុតាងនៅ គ្រប់វិស័យ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ និងបើកសិក្ខាសាលាស្តីពីរបាយការណ៍បញ្ញាសិប្បនិម្មិត៖ ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះថា ឥទ្ធិពលរបស់ AI បានធ្វើឱ្យពិភពលោកកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញបរិវត្តកម្ម ឧស្សាហកម្ម និងកែប្រែអភិបាលកិច្ច។ សម្រាប់កម្ពុជាវិញ បញ្ហាសិប្បនិម្មិត AI បានផ្តល់នូវឱកាសដ៏កម្រមួយ ក្នុងការរំលងដំណាក់ កាលអភិវឌ្ឍន៍មួយចំនួន ដោយបានបង្កើនល្បឿននវានុវត្តន៍ និងការកែលម្អលើការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និង ពង្រឹងការធ្វើគោលនយោបាយផ្អែកលើភស្តុតាងនៅគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចនូវអភិក្រមដែលផ្អែកលើសសរស្តម្ភចំនួន៣គឺ៖ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន និងបាន លើកឡើងថា ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវតែយកមនុស្សជាស្នូល ហើយក្រមសីលធម៌មិនមែនជាឧបសគ្គចំពោះនវានុវត្តន៍ទេ ប៉ុន្តែជា មូលដ្ឋានគ្រឹះ ដែលធានាធម្មានុរូប និងចីរភាពនៃបច្ចេកវិទ្យា។
លោក Jonathan Tsuen Yip Wong ប្រធានផ្នែកនវានុវត្តន៍សហគ្រាស និងការវិនិយោគនៃ UN-ESCAP បានលើកឡើង ថា បរិយាបន្នគឺជាបញ្ហាចម្បងមួយព្រោះមនុស្សជាច្រើន និងបណ្តាប្រទេសមួយចំនួន មិនអាចតាមទាន់នូវការវិវត្តរីកចម្រើនយ៉ាងឆាប់ រហ័សនៃ AI ។ ដូច្នេះកិច្ចសហការរវាងរដ្ឋាភិបាល គ្រឹះស្ថានសិក្សា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់ ប្រសិនបើ យើងចង់បង្កើតគោលនយោបាយដែលមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ផងដែរថា បញ្ញាសិប្បនិម្មិត AI បានកំពុងចូលមកដល់ ក្នុងការបម្រើដល់សកម្មភាព និងកិច្ចការងារប្រចាំថ្ងៃ ក្នុងនោះការចាប់យក ក៏ដូចជាការស្រាវជ្រាវបន្តលើបច្ចេកវិទ្យានេះ គឺត្រូវការឱ្យមានការតម្រង់ទិសឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព និងការទទួលខុសត្រូវនៃការចាប់យកបច្ចេកវិទ្យានេះ។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកជំនាញ តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និង តំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរពីគោលនយោបាយទៅការអនុវត្តជាក់ស្តែង។ អ្នកចូលរួមក៏បានលើកឡើងពីសារៈ សំខាន់ នៃកិច្ចសហការ ដើម្បីធានាថា AI ត្រូវបានអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ខណៈដែលតួអង្គពាក់ព័ន្ធ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី AI មួយដែលដំណើរការដោយនវានុវត្តន៍ ដឹកនាំដោយក្រមសីលធម៌ និងមាន បរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ