ព័ត៌មាន
ក្រសួងរៀបចំដែនដី ដោះស្រាយវិវាទលេីបុរីខេភី ម៉ន ដានី ឈានដល់ការបិទបញ្ចប់វិវាទដែលជាប់គាំង ទាំង៣៦គម្រោង ដល់អតិថិជន
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ខេភី ម៉ន ដានី គម្រោងទី២៩ ចំនួន ៩៨៨បណ្ណ និងបុរី PR វីឡា ចំនួន ១៩បណ្ណ ក្រោមអធិបតី លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាង លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងអំឡុងពេលនេះ បុរី ខេភី ម៉ន ដានី បាន ជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលនាំឱ្យមានការផ្អាករាល់សកម្មភាពសាងសង់ និងបានបិទប្រតិបត្តិការទិញ-លក់របស់ខ្លួន។
អតិថិជនបុរីទាំងនេះ បានដាក់ពាក្យប្ដឹងបន្តបន្ទាប់ ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហាផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់។
ឆ្លើយតបនឹងកង្វល់នេះ, ក្នុងនាមអាណាព្យាបាល ក្រសួងរៀបចំដែនដី បានខិតខំប្រឹងប្រែងពន្លឿនដំណើរការចេញបណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ខេភី ម៉ន ដានី, បុរី ភីអ វីឡា និងបុរី វី អាយ ភី ដែលនៅសេសសល់ ឱ្យទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។ នេះបើយោងតាមប្រសាសន៍ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលធ្លាប់ថ្លែងក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ខេភី ម៉ន ដានី គម្រោងទី២៨ គម្រោងទី២៩ បុរី ភីអ វីឡា និងបុរី វី អាយ ភី ចំនួន ៥២៩បណ្ណ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
គួរបញ្ជាក់ផងដែរថា បុរីខេភីម៉នដានី មានសរុបចំនួន ៣៦គម្រោង ស្ថិតក្នុងភូមិសាស្ត្រចំនួន ៧រាជធានីខេត្តក្រុង ផែនការមេរបស់បុរី ប្រមាណ ៣មុឺនឡូត៍ (ដី/ផ្ទះ) តែដោយសារវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជាមួយភាគីពាក់ព័ន្ធ កាលពីឆ្នាំ២០២២ ដែលបានឈានដល់ការបិទផ្អាកអាជីវកម្ម បិទការទិញលក់ សាងសង់ បានជះឥទ្ធិពលលេីគម្រោងទាំង៣៦គម្រោង បិទចរន្តការងារនិងហិរញ្ញវត្ថុបុរីខេភីម៉នដានីទាំងមូល ។
បើតាមប្រសាសន៍របស់ លោក ថេង ច័ន្ទសង្វារ, ចំពោះអតិថិជនដែលបានបង់ប្រាក់ ១០០% នៅសល់ប្រមាណជាង១០០បណ្ណទៀតប៉ុណ្ណោះ។យ៉ាងណាមិញក្រសួង នឹងបន្តផ្សព្វផ្សាយ និងពន្លឿនការដោះស្រាយផ្ដល់បណ្ណកម្មសិទ្ធិជូនគ្រប់អតិថិជន៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ