ព័ត៌មាន
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការតាមផ្លូវច្បាប់ចពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងដោយគ្មានការលើកលែងចំពោះម្ចាស់កាស៊ីណូណាដែលមានការពាក់ព័ន្ធ ឬផ្សំគំនិតផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការឈានទៅដល់ការដកហូតអាជ្ញាបណ្ណផងដែរ។
ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិតយ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. និងសហការី នឹងពង្រឹងកិច្ចសហការជាមួយគ.ប.ឆ.ប. និងអាជ្ញាធរពាក់ព័ន្ធឱ្យកាន់តែសកម្ម ដើម្បីរួមចំណែកបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅកម្ពុជាឱ្យអស់ ខណៈដែលកន្លងមក ក្រុមឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើប្រាស់ទីតាំងកាស៊ីណូ ដើម្បីលបលួចប្រព្រឹត្តបទល្មើសទាំងនេះ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសន្តិបណ្ឌិត ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ល្អៗ សម្រាប់ការងារគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ ឯកឧត្តមបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេស គ.ប.ឆ.ប. ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង ចំពោះម្ចាស់កាស៊ីណូណាដែលមានការពាក់ព័ន្ធ ឬផ្សំគំនិតផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការឈានទៅដល់ការដកហូតអាជ្ញាបណ្ណ ផងដែរ៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ