ព័ត៌មាន
វិស័យឯកជនសាធារណរដ្ឋកូរ៉េ ស្នើកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍បន្ថែមរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ វិស័យឯកជនៃ សាធារណរដ្ឋកូរ៉េ បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហប្រតិបត្តិការអាកាសចរណ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កូរ៉េចំនួនពីរ កំពុងដំណើរការរួមបញ្ចូលគ្នា ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ ដើម្បីធានាប្រតិបត្តិការហោះហើរដោយរលូន។
ការសើ្នសុំរបស់វិស័យជនកូរ៉ធ្វើឡើងនៅក្នុងកិច្ចសន្ទនាវិស័យរដ្ឋ និងឯកជន លើកទី៣ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៦ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំវិស័យឯកជនកូរ៉េ។
កិច្ចសន្ទនានេះ វិស័យឯកជនកូរ៉េបានលើកឡើងពីតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក្នុងវិស័យអាកាសចរណ៍ ខណៈក្រុមហ៊ុនអាកាសចរណ៍កូរ៉េចំនួនពីរ កំពុងដំណើរការរួមបញ្ចូលគ្នាដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងដំណាក់កាលនេះ ភាគីកូរ៉េបានស្នើសុំការគាំទ្រពីកម្ពុជា ដើម្បីធានាការផ្លាស់ប្តូរប្រតិបត្តិការហោះហើរដោយរលូន រួមទាំង ការអនុញ្ញាតឱ្យប្រើប្រាស់យន្តហោះដែលមានស្រាប់ដោយគ្មានឧបសគ្គ។ ការសម្របសម្រួលនេះត្រូវបានគេរំពឹងថានឹងជួយរក្សាបរិមាណភ្ញៀវទេសចរកូរ៉េ និងបង្កើនការហោះហើរទៅកាន់កម្ពុជា នៅពេលអនាគត។ ដោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េ បានចាត់ទុកប្រទេសកម្ពុជាជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រចម្បងសម្រាប់ទេសចរណ៍នៅអាស៊ីអាគ្នេយ៍ យើងសូមស្នើសុំការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។
វិស័យឯកជនកូរ៉េ បញ្ជាក់ថា «យើងស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍នោះត្រូវបានអនុញ្ញាតឱ្យថែរក្សា និងប្រើប្រាស់យន្តហោះ និងឧបករណ៍ហោះហើរទាំងអស់ដែលមានស្រាប់ដែលក្រុមហ៊ុនដែលមានស្រាប់ធ្លាប់កាន់កាប់។ ការបន្តនេះគឺមានសារៈសំខាន់សម្រាប់ការរក្សាបរិមាណភ្ញៀវទេសចរកូរ៉េបច្ចុប្បន្ន និងពង្រីកភាពញឹកញាប់នៃការហោះហើរនាពេលអនាគតទៅកាន់ប្រទេសកម្ពុជា»។
ជាការឆ្លើយបត ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលចូលរូមកិច្ចសន្ទនានេះ បានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្វាគមន៍គាំទ្រចំពោះសំណើរ ប៉ុន្តែឯកឧត្តមស្នើសុំឱ្យភាគីកូរ៉េ ដាក់លិខិតជាផ្លូវមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីយកពិភាក្សា ពិនិត្យ និងសម្រេច៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ