ព័ត៌មាន
ក្នុងមួយខែៗរដ្ឋចេញខាតជាង ៤៧លានដុល្លារ ដើម្បីជួយសម្រាលបន្ទុកអត្រាពន្ធ និងអាករពីវិបត្តិប្រេងឥន្ធនៈ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ដើម្បីជួយសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកលនេះ បានចេញខាតប្រមាណ ៤៧លានដុល្លារអាម៉េរិក ក្នុងមួយខែលើអត្រាពន្ធ និងអាករក្នុងវិស័យប្រេងឥន្ធនៈ និងឧស្ម័ន។
យោងតាមបទបង្ហាញអំពីបច្ចុប្បន្នភាពការងារពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) លើកទី១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាសហប្រធាន CPPM និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាន CPPM និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល ជាវិធានការរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋនៃវិបត្តិនេះ មាន២ចំណុចសំខាន់ៗ ១.គឺការកែសម្រួលអត្រាពន្ធនិងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បងគឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង២.ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់ ដែលរដ្ឋត្រូចចេញខាតប្រមាណជាង៤៧លានដុល្លារក្នុងមួយៗខែ។
សូមបញ្ជាក់ជូនថា នៅក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកទី១០នេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏ដូចជា អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចអំពីសារៈសំខាន់នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជួបប្រទះដោយផ្នែកឯកជនពាក់ព័ន្ធនឹងការប្រកបធុរកិច្ចនាំចេញ-នាំចូល ក៏ដូចជាការអនុវត្តនីតិវិធីគយនានា។
កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើបញ្ហា សំណូមពរ និងសំណើដំណោះស្រាយលើកឡើងដោយផ្នែកឯកជនចំនួន ១០បញ្ហារួមមាន ការប្រកាសនាំចូល និងការដឹកជញ្ជូនក្នុងផ្ទៃប្រទេសនូវធាតុចូលផលិតកម្ម (ក្រណាត់) ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), កម្រៃបំពេញបែបបទគយ, ចំណាត់ថ្នាក់តាមតារាងពន្ធគយនូវផលិតផលសុខាភិបាល, ការកំណត់លក្ខណៈសម្បត្តិរថយន្តថ្មីដើម្បីអនុវត្តនីតិវិធីនាំចូលរថយន្តជាប់សិទ្ធិផ្ដាច់មុខ, សំណើកែសម្រួលការអនុវត្តពន្ធនិងអាករលើសន្និធិពាណិជ្ជកម្មប្រេងនិងឧស្ម័នឥន្ធនៈ និងពន្ធលើប្រេងសាំងយន្តហោះ ជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ