ព័ត៌មាន
ការរៀបចំតុបតែងលម្អតំបន់វត្តភ្នំ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ខណៈថ្ងៃចូលឆ្នាំកាន់តែកៀក
ខណៈថ្ងៃប្រារព្ធព្រឹត្តិការណ៍កាន់តែកៀកចូលមកដល់នោះ គេសង្កេតឃើញថា បណ្តាទីតាំងត្រៀមរៀបចំនគរសង្ក្រាន្តនានា ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំ និងតុបតែងលម្អ ដើម្បីទាក់ទាញអ្នកចូលរួម។
នៅឯរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការរៀបចំកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ដោយក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រេចការងារតាមផែននីមួយៗ។
នៅផ្នែកខាងក្រៅ គេសង្កេតឃើញ ផ្ទាំង និងស្លាកធំៗបញ្ជាក់ពីព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវបានដំឡើងជាបណ្តើរៗនៅជុំវិញបរិវេណវត្តភ្នំ អមជាមួយការចងទង់ និងកន្សែងលម្អតាមដងផ្លូវបែបប្រពៃណីខ្មែរផងដែរ។ ចំណែក ការរៀបចំខាងក្នុងបរិវេណវិញ រូបចម្លាក់តូចធំជាច្រើន ត្រូវបានដំឡើងរួចរាល់ ដូចជា ចាប៉ីដងវែង, ទូក, មកុដ និងរូបចម្លាក់ដទៃផ្សេងៗទៀត ពិសេសរូបសត្វសេះ ដែលជារូបតំណាងឆ្នាំថ្មី ត្រូវបានរៀបចំតាំងនៅពីមុខនាឡិការដ៏ធំ នៃរមណីយដ្ឋានវត្តភ្នំតែម្តង។

ពលរដ្ឋ និងភ្ញៀវជាតិដែលអញ្ជើញទៅកម្សាន្តនៅទីតាំងនេះ បានបង្ហាញនូវក្តីមោទកភាពដែលមានការរៀបចំនូវព្រឹត្តិការណ៍ដ៏ធំបែបនេះ នៅរាជធានីភ្នំពេញ ហើយតាមរយៈនគរសង្ក្រាន្តនេះ កាន់តែធ្វើឱ្យអន្តរជាតិ បានស្គាល់ច្បាប់ពីទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ជាតិខ្មែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ នគរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗចំនួន០៦ រួមមាន៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ (Walk street), សួនវត្តបទុមវតី, ផ្សារទួលទំពូង, សួនច្បារវឌ្ឍនៈ ដល់ផ្សាររាត្រី និងទីតាំងបាសាក់លែន៕ អត្ថបទ៖ លីហេង












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ