ព័ត៌មាន
ការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» នឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ នៅភូមិវប្បធម៌
ក្រុមការងាររៀបចំកម្មវិធីអុកចត្រង្គ នៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យក.ក) បានបង្ហាញកាលវិភាគការប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាផ្លូវការហើយ ដោយគ្រោងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិវប្បធម៌ រាជធានីភ្នំពេញ។
ការបង្ហាញនូវកាលវិភាគប្រកួតអុចត្រង្គ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ នេះ ស្របពេលក្រុមការងារ ស.ស.យ.ក សហការជាមួយសហព័ន្ធកីឡាអុចត្រង្គកម្ពុជា បានបញ្ចប់រៀបចំការប្រកួតជម្រុះមហាជន និងកុមារ ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ កំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដូចរាល់រៀងរាល់ កាលពីថ្មីៗ ដើម្បីស្វែងរកស្ដេចអុកចត្រង្គប្រចាំឆ្នាំ២០២៦។
សម្រាប់កីឡាករមហាជនឆ្នើមៗ ៨រូប ដែលបានឆ្លងកាត់ការប្រកួតជម្រុះ ក្នុងចំណោមបេក្ខភាពចូលរួមសរុប ១១៦នាក់ មកពីបណ្ដារាជធានី-ខេត្ត កាលពីថ្មីៗ គឺមានកីឡាករ សោម វណ្ណឌី, ឈាវ បូរ៉ា, សៀវ ស៊ីន, សុខ លីមហេង ,ធីម ធីណា, ជា ស៊ីដេត, ឆយ វីរ៉ា និង កីឡាករ ស៊ឹម សុធារិទ្ធ។ រីឯផ្នែកកុមារ គឺមានកីឡាករយុវជនថ្នាល ៤រូប ដែលជាប់ការប្រកួតជម្រុះឡើងមកប្រកួតក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំនេះ គឺកីឡាករ ឈាវ បូរិន, អែម ណាតាន, សេង វុត្រា និង ជឹង ផេងឡេង។
យោងតាមកម្មវិធីប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នេះដែរ តាមគម្រោងនឹងមានវត្តមានថ្នាក់ដឹកនាំជាច្រើនចូលរួម ពិសេសក្នុងឱកាសប្រគល់រង្វាន់ជ័យលាភីស្ដេចអុក និងម្ចាស់ពានរង្វាន់ផ្សេងៗ ។ លើសពីនេះការប្រកួតស្វែងរកស្ដេចអុក និងជើងឯកផ្នែកកុមារ ក៏នឹងមានការបើកឲ្យមហាជនដែលចូលរួមទស្សនាបានធ្វើការប្រកួត និងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងការទស្សនានូវចម្រៀងចាប៉ីទៀតផង៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ