ព័ត៌មាន
កម្ពុជាកំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកា ដែលមានស្តង់ដាអន្តរជាតិ ដែលឆ្លើយតបទៅនឹងការអភិវឌ្ឍ
កម្ពុជាកំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកា ដែលមានស្តង់ដាអន្តរជាតិ និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ ជាតិយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធី “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី៤ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ”នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ថា ការអនុវត្តគម្រោង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏ចាំបាច់ និងមិនអាចខ្វះបាន ដោយបានក្លាយជាត្រីវិស័យដ៏សំខាន់មួយ នៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលមានគោលដៅជាសារវ័ន្ត ក្នុងការ «កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈមួយដែលមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមអាទិភាពជាតិ ផង និងតាមឧត្តមានុវត្តន៍អន្តរជាតិផង» ។
គម្រោង FMIS ជំហានទី៤ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ដែលផ្តោតលើការកសាង “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” និងការពង្រឹងការគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល។ គម្រោងនេះនឹងបន្តអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយនឹងធ្វើឱ្យកាន់តែប្រសើរឡើង នូវប្រតិបត្តិការហិរញ្ញវត្ថុ និងលើកកម្ពស់សមត្ថភាពអ្នកប្រើប្រាស់ប្រព័ន្ធ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្ប និម្មិត (AI) និងទិន្នន័យធំ (Big Data)។ សមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗនៃការអនុវត្តគម្រោង FMIS ក្នុងជំហានកន្លងមក បានកើតចេញពីការចាក់គ្រឹះដ៏រឹងមាំ តាំងពីការអនុវត្តនៅជំហានទី១ និងជំហានទី២ គួបផ្សំនឹងការខិតខំប្រឹងប្រែង ស្របតាម ការគិតគូរយ៉ាងម៉ឹងម៉ាត់ បានសម្រេចលទ្ធផលដ៏ធំធេងជាច្រើន ជាពិសេសល្បឿននៃការទូទាត់ចំណាយថវិកាជាមធ្យម ត្រូវបាន ដំណើរការរហ័សជាងមុនយ៉ាងខ្លាំង តាមរយៈការអនុវត្តនីតិវិធីចំណាយថវិកាចរន្ត តាម FMIS ទាំងស្រុង ដែលកាន់តែធានាបាននូវ តម្លភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋកាន់តែមានគុណភាព និងឆាប់រហ័ស ។
សមិទ្ធផលទាំងនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកា ដែលមានស្តង់ដា អន្តរជាតិ និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ លើសពីនេះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់មួយទៀត ដែលកំពុងគាំទ្រដល់ការប្រើប្រាស់ FMIS និងការ ពង្រីកសេវាឌីជីថលនានារបស់ក្រសួងនោះគឺ បណ្តាញ “អ៊ីនត្រាណិតតេជោ ជំហានទី១” ដោយបានតភ្ជាប់ទៅ “១៧៧ ការដ្ឋាន” នៅទូទាំងប្រទេស ។ បណ្តាញបានក្លាយជាគ្រឹះហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ សម្រាប់ការផ្តល់សេវាសាធាណៈ និងការតភ្ជាប់ ទិន្នន័យរដ្ឋាភិបាលដោយមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ