ព័ត៌មាន
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារកំពុងដំណើរការសាងសង់ផ្ទះបណ្តោះអាសន្នលើផ្ទៃដីទំហំ ៤០០ហិកតាជូនពលរដ្ឋភៀសសឹកដែលត្រូវទាហានចូលឈ្លានពានមិនទាន់អាចទៅផ្ទះវិញបាន
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល កំពុងដំណើរការសាងសង់ផ្ទះបណ្តោះអាសន្នលើផ្ទៃដីទំហំ ៤០០ហិកតា ជូនពលរដ្ឋភៀសសឹកដែលត្រូវទាហានចូលឈ្លានពាន ដាក់ទូកុងតឺន័រ និងបន្លាលួស រារាំងមិនទានអាចទៅផ្ទះវិញបានឱ្យទទួលបានជម្រកបណ្ដោះអាសន្នរឹងមាំអាចស្ដារជីវភាពឡើងវិញបាន។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថាជូនសាធារណជន និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបានមានដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃ ហ៊ុំព័ទ្ធផ្ទះសម្បែង ហើយបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធបានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននិងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្ន ទៅតាមជំហានៗតាមរយៈនៃការចាប់ឆ្នោតយកលេខ ក្បាលដីឡូត៍។
ថ្មីៗនេះក្រុមការងាររៀបចំដីឡូត៍បានរៀបចំកម្មវិធីចាប់ឆ្នោតយកផ្ទះ និងដីឡូត៍ជូនជនភៀសសឹក ដើម្បីចូលទៅរស់នៅបណ្តោះអាសន្ន ប៉ុន្តែនៅមានបងប្អូនជនភៀសសឹកមួយចំនួនដែលបានចុះឈ្មោះ ក្រោយជាបន្តបន្ទាប់ ហើយពុំទាន់ទទួលបានផ្ទះ និងដីឡូត៍មានការព្រួយបារម្ភខ្លាចអត់ទទួលបានផ្ទះ និងដីឡូត៍។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ការដោះស្រាយជូនបងប្អូនជនភៀសសឹកដែលមានដី និងផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅបានដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុង តឺន័រក្នុងភូមិសាស្ត្រភូមិខាងលើ ហើយការរៀបចំស្របតាមបែបបទ និងនីតិវិធីទៅតាមការចុះឈ្មោះរបស់បងប្អូនជនភៀសសឹក៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ