ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រវិស័យឯកជន អនុវត្តការវិនិយោគស្អាត ដើម្បីទទួលបានការរីកចម្រើន និងធានាការការពារសុខភាពសាធារណៈ និងបរិស្ថានជាតិដោយចីរភាព
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ បន្តគោរពនូវការវិនិយោគស្អាត ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីជ័យជំម្នះរួម។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បែបបនេះ ក្នុងឱកាសទទួលជួប សម្តែងការគួរសមជាមួយសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group) ដែលដឹកនាំដោយលោក Le Thanh Hung អគ្គនាយក VRG និងសមាជិកចំនួន ១៦ក្រុមហ៊ុន នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនវិនិយោគនៅពេលមានភាពស្អាត ក៏ទទួលបានការរីកចម្រើន និងធានាបាននូវការការពារសុខភាពសាធារណៈ និងបរិស្ថានជាតិ ឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ ក្នុងឱកាសនេះដែរ លោក Le Thanh Hung និងប្រតិភូអមបានសម្តែងនូវការអរគុណ និងបានគោរពជូនពរ មហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ក្រសួងបរិស្ថាន ជួបប្រទះសេចក្តីសុខ ចម្រើន និងជ័យមង្គល គ្រប់ប្រការ និងទទួលបានជោគជ័យជានិច្ច ដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិរបស់កម្ពុជា។





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ