ព័ត៌មាន
ទំនិញចម្រុះ៣០០ មុខ ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលខ្មែរដ៏ធំ នៅកោះពេជ្រ នៅព្រឹកនេះ
ភ្នំពេញ៖ ផលិតផលក្នុងស្រុកចម្រុះប្រមាណ ៣០០មុខ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» រៀបចំដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ព្រឹតត្តិការណ៍នេះ រៀបចំនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦។ សហគ្រិន ដែលចូលរួមតាំងពិព័រណ៍ បានប្រាប់ BTV ថា ផលិតផលខ្មែរទាំងអស់នេះគឺសាកសមសម្រាប់ប្រជាពលរដ្ឋទិញយកទៅសែនទទួលទេវតាឆ្នាំថ្មី ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ ជាមួយគ្នា សហគ្រិស បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ញើញឱ្យបានច្រើនកុះករក្នុងព្រឹត្តិការតាំងពិព័រណ៍ផលិតផលក្នុងស្រុក នៅកោះពេជ្រក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ។
សហគ្រិន លើកឡើងថា ៖« ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខ សូមឱ្យបងប្អូនប្រជាពលរដ្ឋគាំទ្រផលិតផលខ្មែរ យកទៅសែនទេវតាឆ្នាំថ្មី, យកទៅប្រគេនព្រះសង្ឃ, និងទិញជូនចាស់ៗ ជាដើម។ ចំពោះតម្លៃវិញ យើងមិនឡើងថ្លៃនោះទេគឺលក់ក្នុងតម្លៃសមរម្យជូន។ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរថែមទៀត ដើម្បីសហគ្រាសមានកម្លាំងចិត្តក្នុងការផលិត និងដើម្បីសេដ្ឋកិច្ចជាតិរបស់យើង»។
ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានប្រាប់ BTV ថា ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរលើកទី៣ នេះ មានផលិតផលប្រមាណ ៣០០មុខ ដែលជាផលិតផលខ្មែរសុទ្ធ ១០០%។ នេះបង្ហាញឱ្យឃើញថា កម្ពុជាមានផលិតផលរបស់ខ្លួនកាន់តែច្រើនឡើងៗនៅលើទីផ្សារ។
ឧកញ៉ាមានប្រសាសន៍ថា៖ «មូលហេតុដែលយើងរៀបចំពិព័រណ៍មុនពិធីបុណ្យចូលឆ្នាំខ្មែរ យើងចង់ឱ្យប្រជាជនយើងទិញផលិតផលយកទៅចូលឆ្នាំនៅឯស្រុក។បច្ចុប្បន្ននេះ ផលិតផលជាតិយើងទទួលបាន ៣០% នៅទូទាំងប្រទេស អីចឹង ក្រោយពីយើងធ្វើពហិកា មិនប្រើប្រាស់របស់ថៃ គឺកំណើនមានការកើនឡើងច្រើនណាស់។ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមថ្ងៃនេះ ទាំងអស់គ្នា ដើម្បីជួយជៀវផលិតផលខ្មែរយកទៅខេត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ»។
ក្នុងពិព័រណ៍នេះ មានស្តង់ចូលរួមជាង ៣០០ ដែលផលិតផលចម្រុះមុខ ដូចជា ផលិតផលចំណីអាហារ, គ្រឿងទេស, គ្រឿងអលង្ការ ប្រាក់ស្ពាន, ក្រម៉ា, និងភេសជ្ជៈ ជាដើម។ សហគ្រិនរំពឹងថា នឹងមានប្រជាពលរដ្ឋកាន់តែច្រើនជាងមុនមកគាំទ្រផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីការរៀបចំពិព័រណ៍លើកទី១ និងទី២ ទទួលបានជោគជ័យដែលមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ អត្ថបទ៖ ធូ វិរៈ











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច