ព័ត៌មាន
ជម្លោះព្រំដែនកម្ពុជា-ថៃ ទាមទារឱ្យកម្ពុជាគិតជ្រៅ និងបែបយុទ្ធសាស្រ្ដជាទីបំផុតដើម្បីទាមទារទឹកដីមកវិញ
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ បានដើរមកដល់របត់មួយទាមទារឱ្យកម្ពុជាគិតជ្រៅ វែងឆ្ងាយ លម្អិត និងបែបយុទ្ធសាស្រ្ដជាទីបំផុត ដើម្បីសម្រេចចិត្តឱ្យត្រូវទាមទារឱ្យទាល់តែបានមកវិញនូវទឹកដីដែលថៃកាន់កាប់ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មានក្នុងឱកាសសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបញ្ជាក់ថាក្នុងឱកាសបេសកកម្មនៅប្រទេសបារាំងលើកនេះសម្ដេចធិបតីបន្តប្រាប់ការពិតអំពីទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយសម្ដេចលើកឡើងពីការពិត ឈរលើគោលការណ៍មួយច្បាប់ លាតត្រដាងការពិត។
ឯកឧត្តមថ្លែងថាសម្ដេចធិបតីបានប្រាប់ការពិតអំពីទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាដល់ប្រធានាធិបតីបារាំងចំនួនបីចំណុច ទីមួយ គឺភាពតាងតឹងអចិន្រ្ដៃយ៍កំពុងបន្តគ្រប់ដណ្ដប់តាមព្រំដែន បណ្ដាលមកពីកងទ័ពថៃបន្តចូលជ្រៅមកលើទឹកដីកម្ពុជា, ទីពីរ កម្ពុជាដាច់ខាតមិនទទួលឡើយនូវសកម្មភាពការកែប្រែខ្សែបន្ទាត់ព្រំដែនដែលខុសច្បាប់អន្តរជាតិ បានន័យថា ទោះបីថៃឈ្លានពានយកក្ដី និងទីបីកម្ពុជាប្រកាន់ភ្ជាប់ជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀងដែលភាគីទាំងបានឯកភាពគ្នា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ជុំវិញជំនួបការងាររវាងសម្ដេចធិបតី និងប្រធានាធិបតីបារាំង បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងស្មោះស្ម័គ្រលើភាពជាមិត្តភាពរវាងសម្ដេចធិបតី និងប្រធានាធិបតីបារាំង និងការពង្រឹង-ពង្រីកទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្រ្ដក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានស្គាល់គ្នាច្បាស់ទៅវិញទៅមក។
ឯកឧត្តម បញ្ជាក់ទៀតថា ៖«ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ បានដើរមកដល់របត់មួយទាមទារឱ្យកម្ពុជាគិតជ្រៅ វែងឆ្ងាយ លម្អិត និងបែបយុទ្ធសាស្រ្ដជាទីបំផុត ដើម្បីសម្រេចចិត្តឱ្យត្រូវ ទាមទារឱ្យទាល់តែបានមកវិញនូវទឹកដីដែលថៃកាន់កាប់គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល»។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ជម្រាបជូនជនរួមជាតិថា ក្នុងជម្លោះបែបកម្ពុជា-ថៃ គឺមានច្រើនណាស់នៅលើពិភពលោក។ ក្នុងជម្លោះបែបយោធានេះ អ្នកដែលមានកម្លាំងយោធាខ្លាំងមិនមែនចេះតែឈ្នះរហូតនោះទេ ឧទាហរណ៍ដូចជាករណីទីម័រឡេស្ដេ និងករណីប្រទេសប៉ាណាម៉ា ដែលជម្លោះនេះទាមទារពេលវេលា និងកាលៈទេសៈក្នុងការដោះស្រាយ៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ