ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ
ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងសប្បុរសជននានា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥កន្លងមកនេះ។
ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យបានទូលំទូលាយ ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូនសាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ។
ចំពោះកាលបរិច្ឆេទនៃការបើកទ្វារជូនសារធារណជនអាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួងនឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក្រសួងបានសម្រេចបើកទ្វារជាបណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ