ព័ត៌មាន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជា
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជាកន្លងមក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យរីកចម្រើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃបែបនេះ ក្នុងឱកាស អនុញ្ញាតជូន លោកវរសេនីយ៍ឯកពិសេស Seng Dazhi នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការីបានចូលជួបសម្តែងការគួរសម និងជូនពរជ័យឆ្នាំថ្មីដល់នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អរបស់ភាគីចិន និងបានលើកឡើងពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដែលជា “មិត្តដែកថែប” និង “សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល”។
ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជាកន្លងមក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជាឲ្យរីកចម្រើន។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកពិសេស Seng Dazhi បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបានអះអាងពីការបន្តពង្រឹងទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានមកដល់នៅថ្ងៃខាងមុខ លោកអនុព័ន្ធយោធាចិន បានគោរពជូនពរឯកឧត្តមអគ្គមេបញ្ជាការ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងភារកិច្ចការពារជាតិមាតុភូមិ៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ