ព័ត៌មាន
ក្រសួងសង្គមកិច្ច រៀបចំទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី ១៣
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦នេះ បានរៀបចំទិវា ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១៣ ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបរិយាបន្ន ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ”។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃនេះ បានប្រារព្ធទិវាជនមានពិការភាព អូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជាលើកទី១៣ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបរិយាបន្នជន មានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ»។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា ប្រធានបទឆ្នាំនេះ ផ្តោតលើ ការចងក្រងចក្ខុវិស័យរួមរវាង «បរិវត្តកម្មឌីជីថល» និង «បរិយាបន្នពិការភាព» ដើម្បីធានាថា ជនមានពិការ ភាពទាំងអស់ ជាពិសេសជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមបវ អាចទទួលបានឱកាសស្មើភាពក្នុង ការអភិវឌ្ឍជីវិត និងចូលរួមយ៉ាងសកម្មក្នុងសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលបានសមស្រប ប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នបរិវត្តកម្មឌីជីថល កំពុងបំប្លែងពិភពលោកយ៉ាងឆាប់រហ័ស ដោយ បង្កើតនូវបរិយាកាសថ្មីសម្រាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងភាពវិជ្ជមាននិងភាពអវិជ្ជមាន។
បច្ចេកវិទ្យានេះ មិនត្រឹមតែជាឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែជាគន្លងដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតរវាង ជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ជាមួយនឹងមនុស្សទូទៅ និងអាចនាំឱ្យមានការរើសអើង និងវិសមភាពចំពោះជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម។ ដោយឡែក បរិយាបន្ន គឺមានន័យ ថាជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ត្រូវបានយកចិត្តទុកដាក់គិតគូរ និងផ្តល់ឱកាសក្នុង ការចូលរួម និងទទួលបានផលប្រយោជន៍ពីសកម្មភាពនានានៅក្នុងសង្គមដូចមនុស្សទូទៅ ដោយមិន ត្រូវបានទុកចោល ផាត់ចេញ បោះបង់ និងមិនមានការរើសអើង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព គឺ គ្មាននរណាម្នាក់ត្រូវបានទុកចោល។
ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងដែរថា ជាការពិតជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម មានសមត្ថភាពនិងអាចរួមចំណែកជួយ សង្គមបាន ប៉ុន្តែពួកគេតែងជួបប្រទះនូវឧបសគ្គមួយចំនួននៅក្នុងសង្គម។ ពួកគេជួបបញ្ហាប្រឈមពាក់ព័ន្ធ នឹងការទទួលបានការអប់រំ បញ្ហាសុខភាព ការស្តារលទ្ធភាពពលកម្ម ទីផ្សារការងារ និងការយល់ដឹងពី សង្គមជាដើម។ បរិវត្តកម្មឌីជីថលនិងបរិយាបន្ន ជាចលករជំរុញភាពជោគជ័យ អាចផ្លាស់ប្តូរជីវិតជន មានពិការភាពពីអ្នកទទួលជំនួយ ទៅជាអ្នកចូលរួមនិងជាអ្នកបង្កើតតម្លៃក្នុងសង្គម។
អត្ថបទ៖ គឹមហុក










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ